[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Altima ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ម៉ាស៊ីនថ្មី ជាមួយតម្លៃលក់ចាប់ពី ២៧ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
Nissan Altima ស៊េរីឆ្នាំ ២០២៥ បានដកម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ចេញ ជំនួសមកវិញនៅម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ២៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ Xtronic ។
សម្រាប់គ្រឿងបរិក្ខាជាស្តង់ដារដែលបានបំពាក់ទៅលើម៉ូដែលនេះរួមមាន ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព៏រទំហំ ១៧អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញអាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ កុងសូលកណ្តាលធ្វើពីកាបូន ក៏ដូចជាដំបូលកញ្ចក់ Panoramic moonroof ផងដែរ ៕