រថយន្ត Nissan Altima ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតរូបរាង និងបច្ចេកវិទ្យាកាន់តែប្រសើរ រួមទាំង អេក្រង់កម្សាន្ត Touchscreen ធំជាងមុន ផងដែរ។
អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយលើរថយន្ត Sedan ថ្មីនេះ គឺការបំពាក់ប៉ាណាមុខ V-Motion ថ្មីពណ៌ខ្មៅ យ៉ាងទាក់ទាញ អមជាមួយនឹងចង្កៀងមុខ LED មកស្តង់ដារ និងយ៉ាន់ Alloy ទំហំ ១៩អ៊ីញថ្មីទៀតផង។ សម្រាប់ស៊េរីឆ្នាំ២០២៣ Nissan ផ្តល់ជម្រើសពណ៌ថ្មីចំនួន ២ គឺ Gray Sky Pearl និង Garnett Pearl Metallic។
ដោយឡែកចំពោះកាប៊ីនខាងក្នុងវិញ រថយន្ត Nissan Armada ២០២៣ មានបំពាក់អេក្រង់កម្សាន្ត Touchscreen ថ្មី ទំហំដល់ ១២,៣អ៊ីញ ជំនួសឲ្យអេក្រង់ចាស់ពីមុនទំហំត្រឹម ៨អ៊ីញ។ វាគាំទ្រមុខងារ Apple CarPlay ឥតប្រើខ្សែ និង Android Auto ប្រើខ្សែធម្មតា, មុខងារ Nissan Door-to-Door Navigation និង NissanConnect Services ទៀតផង។
គួរឲ្យដឹងថា រថយន្ត Nissan Altima ឆ្នាំ២០២៣ នឹងផ្តល់ជម្រើស ៥ ម៉ូដែល គឺ S, SV, SR, SL និង SR VC-Turbo ជាមួយនឹងជម្រើសប៉ុងមុខ FWD និងប៉ុងពីរ Nissan Intelligent AWD។ គ្រប់ម៉ូដែលទាំងអស់នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៨សេះ និងកម្លាំងរមួល ២៤៤ញ៉ូតុនម៉ែត្រ ឬ ចំណុះ ២,០លីត្រ VC Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៨សេះ និងកម្លាំងរមួល ៣៧០ញ៉ូតុនម៉ែត្រ៕