Nissan Ariya Nismo ឆ្នាំ ២០២៤ របស់ប្រទេសជប៉ុន ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Ariya Nismo ស៊េរីឆ្នាំ ២០២៤ នៅឯពិព័រណ៌ Tokyo Auto Salon 2024 ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស គ្រោងនឹងចេញលក់នៅទីផ្សារប្រទេសជប៉ុននៅក្នុងខែមេសា ឆ្នាំ ២០២៤ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Ariya Nismo របស់ប្រទេសជប៉ុន ទទួលបានថាមពល ២ ជម្រើសរួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៦២ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤២៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ៩១ គីឡូវ៉ាត់ម៉ោង ជាមួយរបៀបបើកបរ Nismo Driving mode ដែលធ្វើឲ្យរថយន្តនេះ មានសំឡេងដូចទៅនឹងរថយន្ត Formula E race ខណៈចម្ងាយនៃការបើកបរ Nissan មិនទាន់បង្ហាញនៅឡើយទេ ។

ម៉ូដែលទាំងពីរមានការឌីស្សាញបែប Unique ដូចជាកាងខាងមុខថ្មី ខ្សែបន្ទាត់ពណ៌ក្រហម​មួយជុំរថយន្ត ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ២០អ៉ីញ និងកាង Spoiler ខាងក្រោយបែបស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់កៅអីស្បែកម៉ាក Nismo ព្រមទាំងតុបតែងជាមួយថ្នេដេរពណ៌ក្រហម ដោយនៅលើតាប្លូក៏មានតុបតែងជាមួយឆ្នូតពណ៌ក្រហម ក៏ដូចជាអេក្រង់ភ្លោះផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម