Nissan Armada ឆ្នាំ ២០១៩ កៅអីអង្គុយដល់ទៅ ៨ រាងហំមិនចាញ់ Lexus 570

រថយន្ត SUV ៨ កៅអី Nissan Armada ស៊េរី​ឆ្នាំ ២០១៩ ទទួល​បាន​ការ​អាប់ដេត​ជា​ច្រើន ដោយ​ក្នុង​នោះ​បាន​បំពាក់​មក​ស្តង់ដារ​ជាមួយ​នឹង បច្ចេកវិទ្យា​សុវត្ថិភាព​កាន់​តែ​សម្បូរ។

ក្នុង​ចំណោម​បច្ចេកវិទ្យា​សុវត្ថិភាព​ស្តង់ដារ​ទាំង​នោះ រួម​មាន​ដូច​ជា Automatic Emergency Braking, Intelligent Cruise Control, Intelligent Forward Collision Warning និង Rear Door Alert ជា​ដើម។

ពាណិជ្ជកម្ម

រថយន្ត​តួ​ខ្ពស់ជិះ​បាន​គ្នា​ច្រើន​នេះមាន​តម្លៃ​ចាប់​ពី ៤៦ ៧៩០ ដុល្លារ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក សម្រាប់​ម៉ូដែល Armada SV ប្រភេទ​ប៉ុង​មួយ និង​ថ្លៃជាង ៣ ០០០ ដុល្លារ​សម្រាប់​ប្រភេទ​ប៉ុងពីរ។

ជាមួយ​នឹង​តម្លៃ​ប៉ុណ្ណេះ Armada SV បាន​បំពាក់​អំពូល​កូត LED , យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៨ អ៊ីញ , ដៃ​ចង្កូត​ស្បែក , កៅអី​អង្គុយ​ចំនួន ៨ , ប្រព័ន្ធ​សំឡេង Bose Speaker ចំនួន ១៣ គ្រាប់ ជាមួយ​នឹង Subwoofer មួយ រួមទាំង អេក្រង់ NissanConnect Infotainment System ទំហំ ៨ អ៊ីញ​ផង​ដែរ។

ក្រៅ​ពី Armada SV វា​ក៏​មាន​ម៉ូដែល Armada SL មាន​តម្លៃ​ចាប់​ពី ៥១ ៥៩០ ដុល្លារ , Armada Platinum មាន​តម្លៃ​ចាប់​ពី ៥៩ ៦៩០ ដុល្លារ និង Armada Platinum Reserve មាន​តម្លៃ​ចាប់​ពី ៦២ ៦៩០ ដុល្លារ។ ពួក​វា​សុទ្ធតែ​បំពាក់​លក្ខណៈ​ពិសេស លើស​ពី​ម៉ូដែល Armada SV។

គ្រប់​ម៉ូដែល Armada ទាំង​អស់ សុទ្ធតែប្រើ​ម៉ាស៊ីន​ចំណុះ ៥,៦ លីត្រ ទំហំ ៨ ស៊ីឡាំង ​មានកម្លាំង​ ៣៩០ សេះ ដំណើរការជាមួយ​ប្រអប់លេខ​អូតូ ៧ វគ្គ។ វា​មាន​កម្រិត​ស៊ីសាំងជាមធ្យម ១៦ លីត្រ​ក្នុង​ទីក្រុង និង ១២ លីត្រ​នៅ​ក្រៅ​ក្រុង៕

Sponsored