Nissan Armada ថ្មី​ គ្រោងនឹងចេញ​លក់​នៅ​ឆ្នាំ​ក្រោយ ​ជាមួយជម្រើសម៉ាស៊ីនថ្មី

[ទីផ្សារបរទេស]  ប្រភពជាច្រើនពីអ្នកចែកចាយអាមេរិកបាននិយាយថា រថយន្ត Nissan Armada ប្រភេទថ្មី កំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ហើយនឹងចេញលក់នៅចុងឆ្នាំក្រោយ។ សម្រាប់ព័ត៌មានលម្អិតអំពី Nissan Armada ថ្មី នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេ​ដឹង​តិចតួច​អំពី​ម៉ូដែល​នៅ​ត្រង់​ចំណុច​នេះ ដោយ​ប្រភព​បាន​និយាយ​ថា​ម៉ាស៊ីនចំណុះ ៥,៦ លីត្រ V8 ​បច្ចុប្បន្ន​នឹង​ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន Twin-turbo V6 ថ្មី។

ការប្ដូរទៅប្រើម៉ាស៊ីន Twin-Turbo V6 ត្រូវបានគេនិយាយថា នឹងធ្វើឲ្យប្រសើរឡើងនៅប្រសិទ្ធភាព កម្រិតស៊ីប្រេង របស់ Nissan Armada ដោយត្រូវបានប៉ាន់ប្រមាណថា ជាមួយម៉ាស៊ីន V8 បច្ចុប្បន្ន ស៊ីប្រេងប្រហែល ១៦,៨ លីត្រ/១០០គីឡូម៉ែត្រ នៅលើផ្លូវទីក្រុង ១២,៤ លីត្រ/១០០គីឡូម៉ែតត្រ នៅលើផ្លូវហាយវេ និងជាមធ្យម ១៤,៧ លីត្រ/១០០លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ Nissan មិនមែនជាក្រុមហ៊ុនផលិតរថយន្តតែមួយគត់ដែលដកម៉ាស៊ីន V8 សម្រាប់ម៉ាស៊ីន Twin-turbo V6 នោះទេ។ ក្នុងនោះ Toyota Sequoia ស៊េរី​ឆ្នាំ ២០២៣ ក៏បានដក​ម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 ​ចាស់​របស់​ខ្លួន​ជំនួស​ដោយ​ម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-turbo  V6 ដែល​មាន​កម្លាំង ៤៣៧ សេះ និង​កម្លាំង​រមួល ៧៩០ ញ៉ូតុនម៉ែត្រ។ ជាងនេះទៅទៀត Lexus LX ស៊េរីឆ្នាំ ២០២២ ក៏បានដកម៉ាស៊ីន V8 របស់ខ្លួនជំនួសដោយ Twin-turbo V6 ដែលមានកម្លាំង ៤០៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម