Nissan GT-R ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការ និងជាលើកចុងក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការអាប់ដេតបន្ថែម អាចនឹងជាម៉ូដែលចុងក្រោយសម្រាប់រថយន្តនេះ នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៩៧ ៧០៣ ដុល្លារ ដល់ ២០៧ ០៨៨ ដុល្លារ ។

សម្រាប់ម៉ូដែលឆ្នាំ ២០២៥ នេះ ត្រូវបានផ្លាស់ប្តូរទៅលើផ្នែកម៉ាស៊ីន ពោលគឺដំណើរការដោយម៉ាស៊ីន V6 ចំណុះ ៣,៨ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៥៦៥ សេះ ដល់ ៦០០ សេះ ខណៈការផ្នែកខាងក្នុង និងផ្នែកខាងក្រៅមិនមានការផ្លាស់ប្តូរនោះទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា ក្រុមហ៊ុន Nissan និងដៃគូសហការរបស់ខ្លួនកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការផលិតរថយន្តប្រើថាមពលអគ្គិសនី ដូច្នេះរថយន្តជំនាន់ក្រោយតបស់ GT-R នឹងក្លាយជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ឬយ៉ាងហោចណាស់ប្រើម៉ាស៊ីនកូនកាត់ Plug-in Hybrid ដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៥ ក្រុមហ៊ុន Nissan ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ១ ៥០០គ្រឿងប៉ុណ្ណោះ គ្រោងនឹងធ្វើការចេញលក់នៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម