ថ្មីៗនេះ Nissan បានបញ្ចេញរថយន្តស្ព័រម៉ូដែលពិសេសថ្មី គឺ GT-R50 ដែលរចនាឡើងដោយក្រុមហ៊ុនអ៊ីតាលី Italdesign។
Nissan GT-R50 មានតម្លៃរហូតដល់ទៅ ១,២ លានដុល្លារ ហើយផលិតត្រឹមតែ ៥០ គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃម៉ូដែល GT-R និង ក្រុមហ៊ុន Italdesign។
GT-R50 ប្រើម៉ាស៊ីនចំណុះ ៣,៨ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង ដូចម៉ូដែល GT-R ធម្មតាដែរ ប៉ុន្តែវាត្រូវបានកែច្នៃដោយ Nismo ដែលអាចបង្កើតកម្លាំងបាន ៧២០ សេះ ពោលគឺខ្លាំងជាង ម៉ូដែល GT-R Nismo ទៅទៀត។
គួរឲ្យដឹងដែរថា រថយន្ត Nissan GT-R Nismo ធម្មតា មានតម្លៃត្រឹមតែ ១៧៥ ៤៥០ ដុល្លារប៉ុណ្ណោះ ពោលគឺថោកជាង GT-R50 នេះដល់ទៅ ៦ ដងឯណោះ៕