រថយន្ត Nissan Juke មានជម្រើសប្រភេទប៉ុង ២ ដែរ ប៉ុន្តែវាមិនមានសមត្ថភាពខ្លាំងក្លាក្នុងការបើកបរផ្លូវ Offroad ដូចជារថយន្ត SUV ឬ Pickup មួយចំនួនទៀតឡើយ។
ទោះបីជាយ៉ាងណា រថយន្ត SUV ខ្នាតតូច Nissan Juke នេះ ត្រូវបានគេយកទៅកែ ដោយកល់បូម និងបំពាក់កង់ថ្មី រួមទាំងការរចនារូបរាងមួយចំនួនទៀតឲ្យមើលទៅសាកសមជារថយន្ត Offroad។ ការងារកែច្នៃទាំងអស់នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនមួយ មានឈ្មោះថា Autobot Autoworks នៅក្នុងប្រទេសហ្វីលីពីន។
គម្រោងមួយនេះត្រូវក្រុមហ៊ុនខាងលើឲ្យឈ្មោះថា Project Lady Bug ដោយបានធ្វើឲ្យរថយន្ត Juke នេះឈរខ្ពស់ផុតពីដីជាងមុន និងមានរូបរាងមាំជាងមុនផងដែរ ហើយថែមទាំងបានបំពាក់អំពូលភ្លើង LED សម្រាប់ការបើកបរនៅយប់ងងឹតទៀតផង៕