Nissan Juke ឆ្នាំ ២០២០ ដូររាងខ្ទេច មើលទៅកាន់តែស៊ីវីល័យ

Nissan Juke បានបង្ហាញខ្លួនសារជាថ្មី ជាមួយនឹងរូបរាងថ្មីទាំងស្រុង កាន់តែស៊ីវីល័យ បន្ទាប់ពីបានអង្រួនទីផ្សាររថយន្ត SUV ខ្នាតតូចអស់រយៈពេលជាង ១០ ឆ្នាំ។

Nissan Juke ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ DIG-T Turbocharged ទំហំ ៣ ស៊ីឡាំង កម្លាំង ១១៥ សេះ ហើយមានជម្រើសប្រអប់លេខដៃ ៦ វគ្គ និង លេខអូតូ ៧ វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Juke ថ្មី ប្រើប្រាស់គ្រោងឆ្អឹងថ្មី CMF-B ហើយផ្តល់នូវផ្នែកខាងក្នុងកាន់តែធំទូលាយ។ វានៅតែរក្សាការរចនាប្រចាំត្រកូល Nissan ជាពិសេសគឺប៉ាណាមុខអក្សរ V ព្រមទាំងបំពាក់ចង្កៀងមុខអក្សរ Y។ ចង្កៀងមុខ-ក្រោយ និង អំពូលបំភ្លឺពេលថ្ងៃ គឺជាប្រភេទ LED។ Nissan Juke ជំនាន់ទី ២ នេះ បានបន្ថែមពណ៌ថ្មីមួយទៀត ហៅថា Fuji Sunset។

ផ្នែកខាងក្នុង Juke បំពាក់អេក្រង់ព័ត៌មាន-កម្សាន្ត NissanConnect ថ្មី ទំហំ ៨ អ៊ីង ប្រភេទ Touch Screen ហើយអាចភ្ជាប់ជាមួយ Apple CarPlay , Android Auto និង Google Assistant ជាមួយប្រព័ន្ធសំឡេង Bose Personal Plus សរុប ៨ គ្រាប់។

Juke ក៏បានបំពាក់បច្ចេកវិទ្យាបំពាក់ថ្មី មានដូជជា Nissan Intelligent Mobility, Intelligent Emergency Braking with Pedestrian and Cyclist Recognition, Traffic Sign Recognition, Intelligent Lane Intervention, Rear Cross Traffic Alert និង Blind Spot Intervention ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម