Nissan Leaf EV ជាឡានអគ្គិសនី លក់ដាច់បំផុតលើលោក

ត្រឹម​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ចាប់តាំង​ពី​រថយន្ត Nissan Leaf ស៊េរី​ថ្មី​បាន​ដាក់​លក់ ក្រុមហ៊ុន​រថយន្ត​ជប៉ុន Nissan បាន​អះអាង​ថា ខ្លួន​បាន​ទទួល​ការ​បញ្ជា​ទិញ​ជាង ២០ ០០០គ្រឿង នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។

ក្នុង​នោះ​ផង​ដែរ ស្ថិតិ​បាន​បង្ហាញ​ថា រថយន្ត Nissan Leaf មួយ​គ្រឿង ត្រូវ​បាន​លក់​ដាច់​ជា​រៀងរាល់​រយៈពេល ១២ នាទី ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​អគ្គិសនី​លក់​ដាច់​បំផុត​នៅ​អឺរ៉ុប។ ចាប់តាំង​ពី​ឆ្នាំ២០១០ មក រថយន្ត Nissan LEAF បាន​លក់​ដាច់​ជាង ៣០០ ០០០គ្រឿង​មក​ហើយ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​អគ្គិសនី លក់​ដាច់​បំផុត​លើ​ពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិន​តែ​ប៉ុណ្ណោះ រថយន្ត Nissan Leaf ថ្មី ដែល​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ដំបូង នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត Frankfurt Motor Show កាល​ពី​ឆ្នាំ​មុន ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន Nissan ក្នុង​ប្រទេស​អង់គ្លេស បើក​ដំណើក​ការ ការ​កក់​តាម​អនឡាញ​ដើម្បី​បញ្ជា​ទិញ រថយន្ត Leaf ទៀតផង។

រថយន្ត Nissan Leaf ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ ដោយ​បំពាក់​ម៉ូទ័រ​អគ្គិសនី​ថាមពល ៤០គីឡូវ៉ាត់ មានកម្លាំង ១៤៧សេះ។ សាក​ភ្លើងមួយពេញ​ វាអាច​បើក​បាន​ចម្ងាយ ២២៥គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម