Nissan Leaf 2026 គិតគូរជាពិសេសលើរន្ធសាកថ្មតម្រូវតាមទីផ្សារសកល

ក្រោយការដាក់បង្ហាញនូវរូបភាពគម្រូកាលពីប៉ុន្មានខែមុន ពេលនេះក្រុមហ៊ុន Nissan បានដាក់បង្ហាញជាផ្លវការ រថយន្ដអគ្គិសនី Nissan Leaf ជំនាន់ទី៣ ស៊េរីឆ្នាំ ២០២៦។

រថយន្ត Leaf ហាក់ត្រៀមខ្លួនជាស្រេចក្នុងការវាយលុកទីផ្សារសកល ដោយបានគិតគុូរជាពិសេសលើរន្ធសាកថ្ម ធ្វើយ៉ាងឲ្យត្រូវតាមទីផ្សារដែលខ្លួនដាក់លក់។ ជាក់ស្ដែងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ដនេះនឹងបំពាក់ជាមួយរន្ធសាកថ្មប្រភេទ NACS (North American Charging Standard) អនុញ្ញាតឲ្យរថយន្ដចូលសាកថ្មនៅស្ថានីយ Tesla Supercharger។ ទោះជាយ៉ាងណាក៏ដោយ ចំពោះម៉ូឌែលដាក់លក់សម្រាប់ទីផ្សារជប៉ុននឹងរក្សារន្ធនប្រភេទ CHAdeMO រីឯម៉ូឌែលដាក់លក់នៅអឺរ៉ុបនឹងរក្សារន្ធសាកថ្ម CCS (Combined Charging System) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Leaf ជំនាន់ទី៣ ទទួលបានការកែប្រែថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង។ រថយន្តនេះបានប្តូររូបរាងពីបែប hatchback ទៅជារូបរាងបែប crossover ពេញលេញ ជាមួយនឹងផ្នែកខាងក្រោយរចនាបថបែប fastback។ ចំពោះការឌីស្សាញនៅផ្នែកខាងមុខ បានបំពាក់មកជាមួយភ្លើង Daytime Runninglight អូសកាត់ពេញទទឹងផ្នែកខាងមុខ រចនារាងអក្សរ V ភ្ជាប់មកជាមួយអំពូល LED ហើយនៅចំកណ្ដាលមាន Logo Nissan LED បន្ថែមមកជាមួយ ប៉ាណ៉ានៅផ្នែកខាងក្រោមរចនាមក ដើម្បីជួយដល់ប្រព័ន្ធលំហូរខ្យល់កាន់តែល្អ។

The Nissan Leaf is finally getting the makeover it deserves | The Verge

នៅផ្នែកចំហៀង រថយន្តនេះ បំពាក់ជាមួយដៃរាបស្មើ ចំណែកឯដៃទ្វារខាងក្រោយត្រូវបានបំពាក់នៅលើកញ្ចក់ផ្នែកខាងក្រោយ បើមើលមួយភ្លែតពីផ្នែកចំហៀង វាស្រដៀងទៅនិងរថយន្ដ Tesla Model Y ទោះបីជាយ៉ាងណា រថយន្ដនេះរចនាមកជាមួយអត្តសញ្ញាណផ្ទាល់ខ្លួន មានរូបរាងបែបអនាគតរួមបញ្ចូលជាមួយហាប់ណែន។ ផ្នែកខាងក្រោយឌីស្សាញបែបស្ព័រមានបំពាក់មកជាមួយ spoiler រួមបញ្ចូលគ្នាចង្កៀងពណ៌ខ្មៅស្រអាប់ប្រភេទ LED រំលេចដោយអក្សរ Nissan ។

រថយន្ត Leaf ជំនាន់ចុងក្រោយរចនាមកផ្ដោតលើប្រព័ន្ធលំហូរខ្យល់ល្អជាងជំនាន់មុន មានមេគុណកម្លាំងអូសទាញ (drag coefficient) 0.25 នៅអឺរ៉ុប និង 0.26 នៅសហរដ្ឋអាមេរិក និងជប៉ុន។ ភាពខុសគ្នាតូចៗនៃមេគុណកម្លាំងអូសទាញកើតចេញពីឧបករណ៍ដែលបំពាក់ដូចជាទំហំថាសកង់ និងកញ្ចក់ ត្រូវបានបំពាក់មកខុសគ្នាអាស្រ័យលើទីផ្សារ។

ចូលមកដល់ផ្នែកខាងក្នុងរចនាបែប minimalist  ហើយឌីស្សាញបែប (digital cockpit) ដោយអេក្រង់កុងទ័រឌីជីឌលនិងអេក្រង់កម្សាន្ដស្ថិតនៅរួមគ្នា។ បន្ថែមពីនេះឧបករណ៍ប្តូរលេខបែបប្រពៃណីត្រូវបានដោះចេញ ហើយត្រូវបានបំពាក់មកជាប់ហ្នឹងដៃចង្កូត ធ្វើឲ្យកុងសុលកណ្ដាលកាន់តែទូលាយហើយមើលទៅស្រស់ស្អាតមួយបែប។

ចំណុចលេចធ្លោមួយទៀតគឺដំបូលកញ្ចក់ panoramic roof ដែលមានជម្រើសមុខងារ e-Dimming អនុញ្ញាតឲ្យដំបូលកញ្ចក់ផ្លាស់ប្តូរពីថ្លាទៅជាស្រអាប់ដោយស្វ័យប្រវត្តិ (ឬតាមការចុចប៊ូតុង) ដោយប្រើបច្ចេកវិទ្យា electrochromic ដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យ ឬកម្ដៅដែលចូលមកក្នុងកាប៊ីន ដោយមិនចាំបាច់មានវាំងននបាំងពន្លឺ ហើយជួយរក្សាភាពត្រជាក់ក្នុងរថយន្ត និងផ្តល់ផាសុកភាពដល់អ្នកដំណើរ។ ម៉ូឌែលកម្រិតខ្ពស់ត្រូវបានបំពាក់មកជាមួយឧបករណ៍បំពងសំឡេង Bose Personal Plus audio system ជាមួយនឹង Speaker បន្ថែមដែលត្រូវបានបំពាក់នៅលើក្បាលពូកខាងមុខ។

Nissan Leaf ជំនាន់ថ្មីនេះបំពាក់មកជាមួយប្រព័ន្ធ ADAS កាន់តែទំនើប រួមមានមុខងារ៖ 3D Intelligent Around View Monitor អាចមើលបានទិដ្ឋភាពជុំវិញរថយន្ដជារូបបែប 3D និងអាចមើលរូបភាពដល់បាតរថយន្ដ។ សម្រាប់ទីផ្សារតំបន់មួយចំនួននឹងត្រូវបំពាក់បន្ថែមជាមួយមុខងារ Intelligent Distance Control Assist ថ្មីសម្រាប់ការបើកបរក្នុងទីក្រុងផងដែរ។

រថយន្ដនេះប្រើប្រាស់គ្រោងឆ្អឹង platform CMF-EV ដូចទៅនឹងរថយន្ត Ariya មានន័យថាមានបាតរាបស្មើ និងកាប៊ីនខាងក្នុងទូលាយជាង។ ចំពោះម៉ូឌែលមូលដ្ឋានបំពាក់មកជាមួយអាគុយទំហំ 52 kWh អាចផលិតកម្លាំងបាន ១៧៤សេះ កម្លាំងរមួល ៣៤៥ញ៉ូតុនម៉ែត្រ។ ខណៈម៉ូឌែលកំពូលបំពាក់មកជាមួយអាគុយទំហំ 75 kWh អាចផលិតកម្លាំងបាន ២១៤សេះ កម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ។

First Look: Nissan Reimagines the Leaf EV - Headlight.news

Nissan សន្យាថារថយន្ដអាចបើកបរចម្ងាយបើកបរបានរហូតដល់ ៤៨៨គីឡូម៉ែត្រ សម្រាប់ជម្រើសអាគុយធំជាងគេ ជាមួយសមត្ថភាពក្នុងការសាកថ្មល្បឿនលឿន សាកតែ ១៤នាទី អាចបើកបរបានចម្ងាយ ២៥០គីឡូម៉ែត្រ។ យោងតាមក្រុមហ៊ុន ការសាកថ្មនេះត្រូវគ្នាទៅនឹងពេលវេលាជាមធ្យមដែលម្ចាស់យានយន្តប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង (ICE-powered vehicle) ចំណាយពេលសាកនៅស្ថានីយប្រេងឥន្ធនៈ។ លើសពីនេះ រថយន្ដនេះបានបំពាក់មកជាមួយឆ្នាំងសាក DC 150 kW អាចសាកថ្មពៅ ១០%-៨០% ប្រើពេលត្រឹមតែ ៣៥នាទី។

2026 Nissan Leaf First Look Review: 300 Miles of Range, 2 Charge Portsរថយន្ត Nissan Leaf 2026 ត្រូវបានគេកំណត់នឹងដឹកជញ្ជូលដល់ទឹកដី សហរដ្ឋអាមេរិកក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយនឹងបន្តចេញលក់បន្តិចម្តងៗនៅអឺរ៉ុប ជប៉ុន និងទីផ្សារផ្សេងទៀត។ ព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវបានប្រកាសនៅពេលកាន់តែខិតជិតដល់ថ្ងៃដាក់លក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម