Nissan Leaf e+ ឆ្នាំ២០២២ សាកម្តងជិះបានជិត ៤០០គ.ម៉ ចេញតម្លៃលក់ផ្លូវការហើយ

ក្រុមហ៊ុន Nissan បានប្រកាសពីតម្លៃលក់នៃរថយន្តអគ្គិសនីម៉ូដែល Leaf e+ ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ប្រទេសអូស្ត្រាលី ដោយមានតម្លៃចាប់ពី ៤៦ ៧០០ដុល្លារ។

រថយន្ត Nissan Leaf e+ ឆ្នាំ២០២២ មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦២គីឡូវ៉ាត់ម៉ោង ធំជាងម៉ូដែល Leaf ធម្មតា (៤០គីឡូវ៉ាត់ម៉ោង) ដល់ទៅ ២២គីឡូវ៉ាត់ម៉ោងឯណោះ។ ហេតុផលនេះបានធ្វើឲ្យ Leaf e+ ថ្មីមានចម្ងាយបើកបរដល់ ៣៨៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ពោលគឺច្រើនជាងម៉ូដែលធម្មតា ១១៥គីឡូម៉ែត្រឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leaf e+ បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២១៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ១៥៨គីឡូម៉ែត្រក្នុងមួយម៉ោង។

Nissan ក៏បានបំពាក់ប្រព័ន្ធសាកភ្លើងលឿន ១០០គីឡូវ៉ាត់ Quick Charging ដែលអាចឲ្យវាសាកពី ២០ ទៅ ៨០ភាគរយ ប្រើពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម