Nissan LIVINA ២០២៣ MPV ខ្ចីតួខ្លួនពី Xpander បង្ហាញខ្លួនជាផ្លូវការនៅប្រទេសហ្វីលីពីន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត all-new Nissan LIVINA ស៊េរីឆ្នាំ ២០២៣ ប្រភេទ MPV ជាមួយនឹងតម្លៃលក់ចាប់ពី ១៨ ១១៨ ដុល្លារ ដល់ ២១ ១៣៨ ដុល្លារនៅក្នុងទីផ្សារប្រទេសហ្វីលីពីន។

ក្រឡេកទៅមើលការរចនា រថយន្ត Nissan LIVINA ស៊េរី ២០២៣ថ្មី មានការប្រើតួខ្លួនដូចគ្នាទៅនឹងរថយន្ត Mitsubishi Xpander ដោយមានលក្ខណៈខុសគ្នាតែការឌីស្សាញនៃចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ LED រចនាថ្មី ប៉ាណាមុខរចនាបែប V-Motion ជាមួយឡូហ្គោ Nissan នៅចំកណ្តាល និងកាងខាងមុខរចនាថ្មី។ ខណៈដែល ចង្កៀងខាងក្រោយនៅតែដដែល និងថាសកង់ស្ព័រ ទំហំ ១៦ អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មានការតុបតែងស្រដៀងទៅនឹង Mitsubishi Xpander ដោយមានកៅអី ៣ជួរ ៧កៅអី រួមជាមួយនឹងម៉ាស៊ីនត្រជាក់​ ២តំបន់, អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ និងឧបករណ៍បំពងសម្លេងចំនួន ៦ ចំនុច។

រថយន្ត​ Nissan LIVINA ស៊េរីឆ្នាំ ២០២៣ ថ្មី ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ និងលេខដៃ ៥ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម