Nissan Maxima ប្រភេទ 40th Anniversary Edition ថ្មី វិច Option មកកប់

Nissan បានអបអរសាទរខួបលើកទី៤០ឆ្នាំនៃរថយន្ត Maxima នៅលើទីផ្សារអាមេរិកខាងជើង ដោយបានចេញម៉ូដែល Maxima 40th Anniversary Edition ថ្មី។

រថយន្ត Nissan Maxima 40th Anniversary Edition ស៊េរីឆ្នាំ២០២១ នេះត្រូវបានផលិតផ្អែកតាមម៉ូដែល Platinum ដែលមាន Option ពេញតែម្តង ព្រមទាំងបន្ថែមការតុបតែងខ្លួនផ្នែកខាងក្រៅ និងក្នុង បូករួមទាំងមុខងារថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxima 40th Anniversary Edition មានតួខ្លួនពណ៌ពិសេស គឺ Ruby Slate Gray Pearl ជាមួយដំបូលពណ៌ខ្មៅ, យ៉ាន់ Alloy ពណ៌ខ្មៅរលោង ទំហំ ១៩អ៊ីញ, បំពង់ស៊ីម៉ាំងពណ៌ខ្មៅ ក៏ដូចជាឡូហ្គូពណ៌ខ្មៅ ផងដែរ។ ចំណែកឯកាប៊ីនខាងក្នុងវិញ មានបំពាក់កៅអីស្បែកពណ៌ក្រហម មានប៉ាក់ឡូហ្គូ 40th Anniversary, ថ្នេរដេរពណ៌ក្រហម និង រំលេចដោយតាប្លូពណ៌ខ្មៅ។

រថយន្ត Sedan នេះបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ Xtronic CVT និងប៉ុងមួយវិលកង់មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម