Nissan Murano ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Murano ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង គ្រោងនឹងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ ។

Nissan Murano ស៊េរីឆ្នាំ ២០២៥ បានបោះបង់ម៉ាស៊ីន ៣,៥ លីត្រ V6 ចោល ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ២,០ លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្ក ប្រភេទបើកបរប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនិងការឌីស្សាញផ្នែកខាងក្រៅរបស់ Nissan Murano ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មី រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំជាប់សងខាងដោយអំពូលបំភ្លឺពេល LED រួមទាំងចង្កៀងមុខ LED ប្រភេទគុជសរុបចំនួន ៦គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ​ និងចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័បង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ជាប្រភេទអេក្រង់ភ្លោះ អាចប្រើជាមួយប្រព័ន្ធ Google built-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១០ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម