Nissan Navara ឆ្នាំ ២០២១ ចេញជាផ្លូវការ ជាមួយការឌីហ្សាញថ្មី យ៉ាងទាក់ទាញ

បន្ទាប់ពីបានបញ្ចេញនូវ Teaser បង្ហើបរូ​បភាព កាលពីពេលកន្លងទៅ ពេលនេះ រថយន្ត Nissan Navara ឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយការឌីហ្សាញ និងអាប់ដេតថ្មី សម្រាប់លក់នៅលើទីផ្សារជុំវិញពិភពលោក។

ជាមួយការអាប់ដេតថ្មីរថយន្ត​ Nissan Navara ឆ្នាំ ២០២១នេះ ផ្នែកខាងមុខ បានទទួលការរចនាប៉ាណាមុខថ្មី និងចង្កៀងមុខ ប្រភេទអំពូល Bi-LED។ ​បន្ថែមពីនេះនៅផ្នែកខាងក្រោយវាក៏បានបំពាក់ជាមួយ Sportbar, Tailgate និងកម្រប់ភក់ ដែលមានការអា​ប់ដេតថ្មី, ចង្កៀងក្រោយថ្មី និងទ្រុងក្រោយដែលមានភាពទូលាយជាងមុន។ រីឯផ្នែកខាងក្នុងបាន អាប់ដេតទៅលើអេក្រង់កម្សាន្ត និងដៃចង្កូតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Nissan Navara ឆ្នាំ ២០២១ នេះបានបំពាក់ស្តង់ដារជាមួយមុខងារឈ្លាសវៃសម្រាប់ជំនួយក្នុងការបើកបររបស់ Nissan(NIM)​ដូចជា Intelligent Forward Collision Warning, Intelligent Emergency Braking, Intelligent Around View Monitor និង Off-road monitor ដែលអាចពិនិត្យមើលឧបសគ្គជិតៗ ពេលប្រើប្រាស់ការបើកបរប៉ុង២ ក្នុងល្បឿនយឺត។

រថយន្ត Nissan Navara ឆ្នាំ ២០២១ នេះបំពាក់ស្តង់ដាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ Twin-turbo ទំហំ ៤ស៊ីឡាំង ​ផលិតថាមពលកម្លាំង ១៨៨សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ អាចប្រើប្រអប់លេខដៃ ៦វគ្គ ឬ ប្រអប់លេខអូតូ ៧វគ្គ។ រីឯតម្លៃគឺពុំទាន់មានការប្រកាសជាផ្លូវការនូវឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម