Nissan Nismo ឆ្នាំ២០២៤ នឹងចេញលក់ក្នុងទីផ្សារអឺរ៉ុបនៅចុងឆ្នាំនេះ ដោយសាកម្តងជិះបានជិត ៥០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសគ្រោងនាំយករថយន្ត Nissan Ariya Nismo ស៊េរីឆ្នាំ២០២៤ របស់ខ្លួនទៅលក់នៅក្នុុងទីផ្សារអឺរ៉ុបនៅចុងឆ្នាំ២០២៤ នេះ ហើយក៏ត្រៀមប្រកាសចេញសេរ៊ីថ្មីក្នុងត្រកូល Nismo របស់ខ្លួននៅក្នុងប្រទេសជប៉ុន នាថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤ នេះផងដែរ។

សម្រាប់ Nissan Ariya Nismo ដែលនាំយកទៅកាន់ទីផ្សារអឺរ៉ុបគឺជាម៉ូឌែល Nissan Ariya Nismo ស៊េរីឆ្នាំ ២០២៤ បច្ចុប្បន្នប៉ុន្តែគឺបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ ផលិតកម្លាំងបានសរុប ៣០២ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨២ គីឡូម៉ែត្រ ពេលសាកពេញម្តង និងអាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៧ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងផងថា សម្រាប់ Euro-spec រថយន្តនេះនឹងទទួលបានផ្ទៃខាងក្នុងពណ៌ខ្មៅ កៅអី Nismo របស់រថយន្ត Formula E ជាមួយនឹងការកែប្រែប្រព័ន្ធ e-4ORCE system និងប្រព័ន្ធហ្វាំងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម