Nissan Note Aura ប្រភេទ e-POWER ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៣លីត្រ បង្ហាញខ្លួននៅស្រុកកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Note Aura 90th anniversary និងម៉ូដែល Nissan Aura NISMO ជាមួយតម្លៃលក់ចាប់ពី ១៧ ៣៥៧ ដុល្លារ ដល់ ១៩ ៨០២ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន e-POWER ចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង១ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ និងម៉ូទ័រអគ្គិសនីចំនួន ២ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣៤៩ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ XtronicCVT ប៉ុង២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ ដោយប៉ាណាមុខត្រូវបានឌីស្សាញថ្មីឡើងវិញដែលឲ្យឈ្មោះថា digital V-motion ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញត្រូវបានឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ រួមទាំងប្រព័ន្ធសោរ smartkey ថ្មី ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម