Nissan Pathfinder ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Pathfinder ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការផ្លាស់ប្តូរមួយចំនួន ជាមួយតម្លៃលក់ចាប់ពី ៣៧ ០៧០ ដុល្លារ ដល់ ៥១ ៨១០ ដុល្លារ ថ្លៃជាងឆ្នាំមុន ១ ២៦០ ដុល្លារ ដល់ ១៥៣០ ដុល្លារ ។

Nissan Pathfinder ថ្មីនេះ មិនមានការផ្លាស់ប្តូរផ្នែកម៉ាស៊ីននោះទេ ពោលគឺនៅតែដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨៤ សេះ និងកម្លាំងរមួល ៣៥១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ មានសមត្ថិភាពអូសសណ្តោងបានដល់ ២៧២១ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការផ្លាស់ប្តូរទៅលើម៉ូដែលឆ្នាំ ២០២៥ មានតែទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីប៉ុណ្ណោះ ខណៈរូបរាងផ្នែកខាងក្រៅផ្តល់នៅភាពហាប់ណែនជាងមុន ជាមួយប៉ាណារាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ២០អ៉ីញ ស្រោបសំបកកង់ប្រភេទ Off-road ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមាន ទទួលបានកុងទ័របង្ហាញព័ត៌មានជីឌីថល និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ៩អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Bose និងដំបូលកញ្ចក់ Panoramic roof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម