[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងដាក់លក់នៅរថយន្ត Nissan Patrol ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់រំពឹងចាប់ពី ៦៥ ០០០ ដុល្លារ ដល់ ១០៥ ០០០ ដុល្លារ នៅទីផ្សារប្រទេសវៀតណាម ក្នុងឆ្នាំ ២០២៥ ។
Nissan Patrol នៅប្រទេសវៀតណាម មិនទាន់បង្ហាញលក្ខណៈពិសេស (spec) នៅឡើយទេ ប៉ុន្តែះអាចបំពាក់ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ twin-turbo V6 អាចផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជើងក្រោម air suspension system ទៀតផង ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ២ ០៣០ ម.ម កំពស់ ១ ៩៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៧៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈជាប្រអប់ជ្រុង ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះទំហំសរុប ២៨,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរខាងក្រោយ ឧបករណ៍បំពងសំលេងម៉ាក Klipsch ១២ ចំនុចផងដែរ ៕