Nissan Patrol Nismo បង្ហាញរូបរាងជាផ្លូវការ ជាមួយតម្លៃខ្ទង់ ១០ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្ត Nissan បានធ្វើការពង្រីកគ្រួសារ Nismo របស់ខ្លួនបន្ថែមពីលើម៉ូដែល 370Z និង GT-R ជាមួយរថយន្តម៉ូដែល Patrol ដែលជាប្រភេទរថយន្តតួខ្ពស់ SUV។

រថយន្ត Nissan Patrol Nismo បានបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធីតាំងបង្ហាញនៅទីក្រុងឌុយបៃ ដែលរថយន្តនេះគឺផ្ដោតសំខាន់លើទីផ្សារមជ្ឈឹមបូព៌ាផ្ទាល់តែម្ដង។ ជាមួយប្រភេទ Nismo នេះ Nissan បានធ្វើការប្រើប្រាស់កាងមុខថ្មី ជាមួយរន្ធខ្យល់ផ្នែកចំហៀងកាន់តែទាក់ទាញ។ ចំណែកផ្នែកខាងក្រោយវិញបានប្រើប្រាស់កាងទំហំធំមើលទៅពោរពេញដោយភាពអង់អាច លាយបញ្ចូលជាមួយភ្លើងហ្វ្រាំងស្ទីល F1 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Patrol Nismo ស៊េរីឆ្នាំ ២០២១ មានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៦លីត្រ ៨ស៊ីឡាំង ដូចជា Nissan Patrol ធម្មតាដែរ ដែលវាអាចបង្កើតកម្លាំងបាន ៤២៨សេះ។ ការបើកបរត្រូវបានផ្ដល់ជាជំនួយដោយប្រព័ន្ធវៃឆ្លាតជាច្រើនមានដូចជាមុខងារជាន់ហ្វ្រាំងបន្ទាន់វៃឆ្លាតដែលអាចចាប់សញ្ញារបស់អ្នកថ្មើជើង, មុខងារព្រមានពីការប៉ះទង្គិច និងកញ្ចក់មើលក្រោយវៃឆ្លាតជាដើម។

Nissan Patrol Nismo ស៊េរីឆ្នាំ ២០២១ នឹងចេញលក់នៅទីផ្សារមជ្ឈឹមបូព៌ាចាប់ពីខែមេសា ជាមួយតឦ្លៃចាប់ពីប្រមាណ ១០៥ ០០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម