Nissan Qashqai ២០២១ ចេញលក់ផ្លូវការ ក្នុងតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

(តម្លៃទីផ្សារក្រៅស្រុក) ក្រុមហ៊ុន Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការ និងជម្រើសម៉ូឌែលនៃរថយន្ត Nissan Qashqai សេរ៊ីឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Nissan Qashqai ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣២ ៦០០ដុល្លារ(ប្រភេទកម្រិតទាប) ដល់ ៥២ ៥៧០ដុល្លារ(ប្រភេទកម្រិតខ្ពស់) រួមជាមួយជម្រើសចំនួន ៥ម៉ូឌែលគឺ Sase Visia, Acenta Premium, N-Connecta, Tekna និង Tekna+។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារប្រទេសអង់គ្លេស Nissan Qashqai ផ្តល់ជម្រើសម៉ាស៊ីន Mild-hybrid ចំនួន២ប្រភេទគឺ ចំណុះ ១,៣លីត្រ DiG-T ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៦សេះ និង ១៥៤សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ។

រថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Nissan ផលិតឡើងលើផ្អែកលើ CMF-C Platform ដែលវាមានទំហំធំជាងមុន បើធៀបនឹងម៉ូដែលមុនៗ តួរយ៉ាងប្រវែងពីកង់មុខដល់កង់ក្រោយវែងជាងមុនប្រហែល ២០ មីលីម៉ែត្រ រួមជាមួយការបើកទ្វារខាងក្រោយបានដល់ ៩០ ដឺក្រេ ហើយកន្លែងដាក់ឥវ៉ាន់មានទំហំធំជាងមុន ៥០ លីត្រ។

បន្ថែមពីនេះ ផ្នែកខាងក្នុងក៏បំពាក់ជាមួយកុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Wireless Apple CarPlay ព្រមទាំងកុងទ័របាញ់លើកញ្ចក់ ១០,៨អ៊ីញថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម