[ទីផ្សារចិិន] ទីបំផុត! ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសពីគម្រោងរបស់ខ្លួនក្នុងការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Nissan Qashqai Classic មុខមាត់ថ្មី ជំនាន់ទី២ ក្នុងទីផ្សារប្រទេសចិនហើយ។
គួួរឲដឹងផងដែរថា រថយន្ត Qashqai Classic នេះត្រូវបានផលិតនៅក្នុងប្រទេសចិនដោយក្រុមហ៊ុន Dongfeng Motors ដែលជាផ្នែកមួយនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Nissan ។
រថយន្តថ្មីនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៣៨សេះ និងកម្លាំងរមួល ២០០ញ៉ូតុនមែ៉ត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ CVT បូកផ្សំនឹងប្រើប្រាស់ប៉ុងមួយ FWD ជាស្តង់ដារ។
សម្រាប់ផ្នែកខាងក្រៅវិញទទួឡបានការរចនាផ្នែកខាងមុខថ្មីទាំងស្រុង ដែលទទួលបានប៉ាណារាងអក្ស V (V-motion grille) អមដោយចង្កៀងមុខ-ក្រោយដ៏ស្លីម ប្រភេទ LED និងភ្លើង DRLs ព្រមទាំងប្រើប្រាស់ថាស់កង់ស្ព័រជាដើម៕ ចំពោះនៅផ្នែកខាងក្នុង និងតម្លៃវិញខាងក្រុមហ៊ុនមិនទាន់ធ្វើការបង្ហាញជាផ្លូវការនៅឡើយទេ។