[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan នឹងធ្វើការដាក់លក់នូវម៉ូឌែល Qashqai e-POWER ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ។
សម្រាប់រថយន្ត Nissan Qashqai e-POWER ប្រើប្រាស់គ្រោងឆ្អឹង CMF-C/D ស្រដៀងគ្នាទៅនឹង Nissan X-Trail និង Rogue ដែលបច្ចុប្បន្ននេះទើបតែបង្ហាញខ្លួននៅសហរដ្ឋអាមេរិក។
ការឌីហ្សាញនៃរថយន្ត Nissan Qashqai e-POWER ទទួលបានរចនាបែបសាមញ្ញាដោយប៉ាណាខាងមុខ V-Motion, ចង្កៀងមុខប្រភេទ LED Matrix ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃថ្មី boomerang និងថាស់កង់ទំហំ ២០ អ៊ីញ។
រីឯផ្នែកខាងក្នុងនៃរថយន្ត Nissan Qashqai e-POWER បានបំពាក់នូវដៃចង្កូតពហុមុខងារកៅអីស្បែក Nappa កៅអីកម្តៅ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៩ អ៊ីញ អាចភ្ជាប់ជាមួយនឹង NissanConnect, Android Auto, AppleCaply, កន្លែងសាកថ្មឥតខ្សែ, រន្ធសាក USB ខាងមុខក្រោយសម្រាប់ឧបករណ៍សាកថ្ម និងទ្វារខាងក្រោយបើករហូតដល់ ៩០ ដឺក្រេ។
រថយន្ត Nissan Qashqai e-POWER ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងសរុបបាន ១៩០សេះ និងកម្លាំងរមួល ៣៣០ញ៉ូតុនម៉ែត្រ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំង ៥,៣ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ៕