Nissan Qashqai ឆ្នាំ២០២៣ ចេញផ្លូវការ ជិះ១០០គ.ម ស៊ីសាំង៦លីត្រ តម្លៃចាប់ពី ២,៣ម៉ឺនដុល្លារ

រថយន្ត Nissan Qashqai ជំនាន់ចុងក្រោយបង្អស់ ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត SUV ខ្នាតកណ្តាលថ្មីនេះ នឹងផ្តល់ជម្រើសចំនួន ៤ ម៉ូដែលសម្រាប់ទីផ្សារខាងលើ គឺ ST តម្លៃចាប់ពី ២៣ ២៧០ដុល្លារ, ST+ តម្លៃចាប់ពី ២៦ ០០០ដុល្លារ, ST-L តម្លៃចាប់ពី ២៨ ៩០០ដុល្លារ និង Ti តម្លៃចាប់ពី ៣២ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ូដែល Qashqai ឆ្នាំ២០២៣ ទាំងអស់ នឹងប្រើម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៧សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ពោលគឺខ្លាំងជាងស៊េរីឆ្នាំមុន ៥សេះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ X-Tronic ដែលទទួលបានការអាប់ដេតថ្មី ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រ/១០០គីឡូម៉ែត្រ។

ជាស្តង់ដារ រថយន្ត Nissan Qashqai ឆ្នាំ២០២៣ នឹងមាន option ពិសេសៗមួយចំនួន ដូចជា កាមេរ៉ាក្រោយ, សេនស័រចូលចតខាងក្រោយ, មុខងារ Forward Collision Warning ជាមួយ Forward Emergency Braking, Lane Departure Warning ជាមួយ Intelligent Lane Intervention, Intelligent Blind Spot Intervention, Traffic Sign Recognition, Rear Cross-Traffic Alert ជាមួយ AEB, Intelligent Cruise Control និង High Beam Assist ព្រមទាំង អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម