Nissan R35 GT-R ត្រូវបានបញ្ចប់ជីវិតជាផ្លូវការ ក្រោយអង្រួនទីផ្សារអស់រយៈពេល១៨ឆ្នាំ

ក្រុមហ៊ុន Nissan បានប្រកាសបញ្ចប់ជាផ្លូវការក្នុងការផលិតរថយន្ត R35 GT-R ក្រោយពីរថយន្តចុងក្រោយបានចេញពីខ្សែសង្វាក់ផលិតកម្ម ផ្គុំនៅរោងចក្រ Tochigi ក្នុងប្រទេសជប៉ុន។

AXED: Nissan's legendary R35 GT-R reaches end of the lineបើនិយាយពីរថយន្ត Nissan R35 GT-R ប្រៀបដូចរឿងព្រេងនិទានមួយ ដែលបិទបញ្ចប់ទំព័រសាច់រឿងដ៏អស្ចារ្យ ក្រោយរថយន្ដនេះចាយពេលអស់ ១៨ឆ្នាំក្នុងការបម្រើអារម្មណ៍បងប្អូនស្រឡាញ់ឡានស្ព័រ។ សម្រាប់រថយន្ត R35 GT-R ចុងក្រោយត្រូវបានផ្គុំនៅរោងចក្រ Tochigi ក្នុងប្រទេសជប៉ុនគឺជាប្រភេទ Premium edition T-Spec ដែលមានពណ៌ Midnight purple។ ជាការលាគ្នាចុងក្រោយក្រុមហ៊ុន Nissan ក៏បានប្រារព្ធពិធីបញ្ចប់ការផលិតរថយន្ត R35 GT-R ហើយវានឹងក្លាយជារថយន្ដចុងក្រោយតែត្រូវបានលក់នៅលើទីផ្សារ ក្រោយបម្រើអារម្មណ៍ជូនបងប្អូនអ្នកស្រឡាញ់ឡានស្ព័រអស់រយៈពេល ១៨ឆ្នាំនៅលើទីផ្សារ

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០០៧ មក R35 បានក្លាយជារថយន្ដនៅក្នុងក្ដីស្រមៃបុរសគ្រប់គ្នាលើពិភពលោក ដោយសាររថយន្ដបែបស្ព័រមួយនេះរចនាមកស្ទើរគ្មានកន្លែងទាស់ចិត្តទាំងកម្រិតសមត្ថភាពនិងរូបរាង។ គិតចាប់តាំងពីពេលបង្ហាញខ្លួនលើកដំបូង រថយន្ដនេះត្រូវបានផលិតប្រហែល ៤៨ ០០០ គ្រឿងនិងចាយចែកពាសពេញពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan bids fond farewell to R35 GT-R as final vehicle rolls off the lineលោក Ivan Espinosa នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បានមានប្រសាសន៍ថា៖«ក្រោយរយៈពេល ១៨ ឆ្នាំ ដ៏អស្ចារ្យ រថយន្ត R35 GT-R បានបន្សល់ទុកនូវការចងចាំជារៀងរហូតក្នុងប្រវត្តិសាស្ត្ររថយន្ត។ កេរដំណែលរបស់វាគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីចំណង់ចំណូលចិត្តរបស់ក្រុមការងារយើង និងភាពស្មោះត្រង់របស់អតិថិជនយើងនៅទូទាំងពិភពលោក។ សូមអរគុណដែលបានក្លាយជាផ្នែកមួយនៃដំណើរដ៏ពិសេសនេះ។ ខ្ញុំចង់ប្រាប់អ្នកគាំទ្រ GT-R ជាច្រើននៅទូទាំងពិភពលោកថា នេះមិនមែនជាការលារហូតទេ គោលដៅរបស់យើងគឺនឹងអាចនាំយកឈ្មោះ GT-R ត្រឡប់មកវិញនៅថ្ងៃណាមួយ»។

Nissan appoints Ivan Espinosa as new CEO - Nikkei Asia មេរៀនដែលយើងបានរៀនពី R35 នឹងក្លាយជាផ្នែកសំខាន់នៃ GT-R ជំនាន់ក្រោយ ដែលធានាថាកេរដំណែលរបស់វានឹងបន្តវិវត្ត ខណៈដែលកំពុងលើកកម្ពស់ស្តង់ដារសមត្ថភាព។

លោក Espinosa បានបន្ថែមថា៖«យើងយល់ថាការរំពឹងទុកគឺខ្ពស់ ឈ្មោះ GT-R មិនមែនជាអ្វីដែលអាចអនុវត្តបានចំពោះយានយន្តណាមួយនោះទេ វាត្រូវបានរក្សាទុកសម្រាប់អ្វីដែលពិតជាពិសេស ហើយ R35 បានកំណត់ស្តង់ដារខ្ពស់។ ដូច្នេះ អ្វីដែលខ្ញុំអាចស្នើសុំបានគឺការអត់ធ្មត់របស់អ្នក។ ខណៈពេលដែលយើងមិនទាន់មានផែនការជាក់លាក់នៅថ្ងៃនេះ GT-R នឹងវិវត្តនិងលេចចេញជាថ្មីនៅថ្ងៃអនាគត»៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម