[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Nissan Rogue Rock Creek ស៊េរីឆ្នាំ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣០ ៦២០ ដុល្លារ ដល់ ៤២ ៣១០ ដុល្លារ។
Nissan Rogue ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៣សុីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងប្រភេទបើកបរប៉ុង២ AWD ។
ចំពោះការឌីស្សាញរូបរាងផ្នែកខាងក្រៅ ត្រូវបានរចនាជាប្រអប់ជ្រុង ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ និងកាងការពារមុខ-ក្រោយពណ៌ខ្មៅអបជាមួយចង្កៀងមុខ-ក្រោយ LED រាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ធ្នើរដាក់ឥវ៉ាន់ និងសំបកកង់ប្រភេទ off-road ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក មុខងារកំដៅដៃចង្កូត ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរផ្សេងៗទៀត៕