[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Sylphy ស៊េរីឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង ដែលមានរហូតដល់ទៅ ១១ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៦ ៧១២ ដុល្លារ ដល់ ២៤ ៥៦២ ដុល្លារនៅទីផ្សារប្រទេសចិន ។
Nissan Sylphy ស៊េរីឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនកូនកាត់ e-Power hybrid ជំនាន់ទី ២ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ១៣៦ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
- ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៣៥ សេះ និងកម្លាំងរមួល ១៥៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់អូតូ Xtronic CVT ។
សម្រាប់រថយន្តនេះ ទទួលបានការបំពាក់ប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED រចនាថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១២,៣ អ៉ីញ ឧបករណ៍បំពងសំឡេងម៉ាក Bose ចំណុច និងដំបូលកញ្ចក់ panoramic moonroof ផងដែរ ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Nissan Safety Shield 360 ដែលមុខងារដ៏សំបូរបែបយ៉ាងច្រើនទៀតផង ៕