Nissan X-Trail ឆ្នាំ២០២៣ បង្ហាញខ្លួនជាផ្លូវការ ប្រើម៉ាស៊ីនចាស់ ប៉ុន្តែនៅតែអេម

រថយន្ត Nissan X-Trail ជំនាន់ទី៤ ថ្មី កំពុងជិតដល់ថ្ងៃចេញលក់ជាផ្លូវការ នៅលើទីផ្សារប្រទេសអូស្ត្រាលីហើយ ខណៈលក្ខណៈសម្បត្តិលម្អិតរបស់វា ត្រូវបានក្រុមហ៊ុនបញ្ចេញឲ្យដឹងមុន។

រថយន្ត Nissan X-Trail ឆ្នាំ២០២៣ ប្រើប្រាស់គ្រោងឆ្អឹង CMF-C platform ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ និងកម្លាំងរមួល ២៤៥ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ CVT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះទីផ្សារប្រទេសអូស្ត្រាលី វាមានជម្រើសចំនួន ៤ Option គឺ Nissan X-Trail ST, X-Trail ST-L, X-Trail Ti និងX-Trail Ti -L។

ចំពោះម៉ូដែល X-Trail Ti-L ដែលជា Option ខ្ពស់បំផុត មានបំពាក់យ៉ាន់កង់ទំហំ ១៩អ៊ីញ, ដំបូង panoramic sunroof, កញ្ចក់មើលក្រោយឌីជីថល, ឃ្លុបក្រោយចុច, ស្តុបស៊ីញ៉ូ LED, ពូកស្បែក, អេក្រង់កម្សាន្ត ១២,៣អ៊ីញ, កុងទ័រឌីជីថល ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់ ១០,៨អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធសំឡេង Bose ១០គ្រាប់, កៅអីក្រោយមានមុខងារកម្តៅ និង ដៃចង្កូតមានមុខងារកម្តៅ ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិនទាន់បានប្រកាសចេញនូវតម្លៃនៃរថយន្ត X-Trail ឆ្នាំ២០២៣ នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម