Nissan Z កម្លាំង ៤០០សេះថ្មី ចេញតម្លៃលក់នៅជប៉ុន ថ្លៃជាង GR Supra 2.0 កម្លាំង២៥៥សេះ តែជិត ២០០០ដុល្លារ

នៅទីបំផុត ក្រុមហ៊ុន Nissan បានបង្ហាញនូវតម្លៃលក់នៃរថយន្ត Nissan Z ថ្មីរបស់ខ្លួន មុនពេលចេញលក់ជាផ្លូវការ នៅក្នុងខែមិថុនា ខាងមុខតែម្តង។

ខុសពីរថយន្ត Toyota GR Supra ដែលផ្តល់ជម្រើសម៉ាស៊ីនកម្លាំង ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ និង ម៉ាស៊ីនចំណុះ ៣,០លីត្រ turbo ទំហំ ៦ស៊ីឡាំង កម្លាំង ៣៨២សេះ រថយន្ត Nissan Z ផ្តល់តែជម្រើសម៉ាស៊ីនតែ ១គត់ គឺ ទំហំ ៦ស៊ីឡាំង twin-turbocharged មានកម្លាំង ៤០០សេះ ប៉ុន្តែមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ ៩វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ក្រុមហ៊ុន Nissan បានដាក់លក់រថយន្ត Z ក្នុងតម្លៃចាប់ពីខ្ទង់ ៤០ ៨៩០ដុល្លារប៉ុណ្ណោះ។ បើប្រៀបធៀបទៅ វាថ្លៃជាងរថយន្ត Toyota GR Supra SZ កម្លាំង ២៥៥សេះ ត្រឹមតែ ១ ៩០០ដុល្លារប៉ុណ្ណោះ។

ដោយឡែក ចំពោះរថយន្ត GR Supra RZ ប្រើម៉ាស៊ីន ៦ស៊ីឡាំងវិញ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៥៧ ២០០ដុល្លារឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះតម្លៃរថយន្ត Nissan Z នៅលើទីផ្សារសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងមានតម្លៃចន្លោះខ្ទង់ ៤ ទៅ ៥ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម