Nissan នឹងនាំចេញរថយន្ត EV របស់ខ្លួនផលិតនៅចិន ទៅទីផ្សារសកលចាប់ពីឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ត្រូវបានគេរាយការណ៍ថានឹងចាប់ផ្តើមនាំចេញរថយន្តអគ្គិសនី (EVs) ដែលផលិតក្នុងរោងចក្ររបស់ខ្លួននៅប្រទេសចិន ទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតចាប់ពីឆ្នាំ ២០២៦ គោលបំណងបង្កើនបណ្តាញសេវាកម្មក្រោយការលក់ដែលមានស្រាប់របស់ Nissan នៅក្នុងទីផ្សារក្រៅប្រទេសទាំងនេះ។

ក្នុង​ចំណោម​រថយន្ត EV ដែល Nissan ​គ្រោង​សម្រាប់​ការ​នាំ​ចេញ​គឺ​ម៉ូដែល Nissan N7 ដែល​ជា​រថយន្ត EV ដំបូង​គេ​ដែល​ត្រូវ​បាន​រចនា និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​របស់ Nissan ក្នុង​ប្រទេស​ចិន ដែលបញ្ចូលនៅកម្មវិធី software រួមទាំងបច្ចេកវិទ្យា AI ពីក្រុមហ៊ុនចិន ដើម្បីសម្រួលដល់ការនាំចេញ Nissan នឹងត្រូវកែប្រែលក្ខណៈបច្ចេកទេសនៃកម្មវិធី ដោយសារការរឹតបន្តឹងលើផលិតផល AI ដែលផលិតដោយចិននៅក្នុងប្រទេសមួយចំនួន ហើយដើម្បីអភិវឌ្ឍកម្មវិធីសម្រាប់ទីផ្សារនាំចេញ ក្រុមហ៊ុន Nissan បានបណ្តាក់ទុននៅក្នុងក្រុមហ៊ុន IAT Automobile Technology ដែលជាអ្នកអភិវឌ្ឍន៍ជនជាតិចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលកំពុងជួបការលំបាកនាពេលនេះ កំពុងពិនិត្យមើលដំណើរការផលិតជាសកលរបស់ខ្លួន ដោយមានគោលដៅនៃការផ្លាស់ប្តូរអាជីវកម្មយ៉ាងឆាប់រហ័សដោយលក់រថយន្ត EV ដែលផលិតនៅប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត។

គួររំលឹកថា Nissan N7 បានបញ្ចេញជាផ្លូការក្នុងប្រទេសចិនកាលពីខែមេសា ហើយបានក្លាយជាម៉ាកយីហោបណ្តាក់ទុនរួមគ្នា លឿនបំផុតដែលឈានដល់ការបញ្ជាទិញ ១០ ០០០ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ១៦ ៤៥០ ដុល្លារ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម