Nissan នឹងផលិតភីកអាប់ Navara Nismo ជំនាន់ថ្មី ដើម្បីប្រជែងទីផ្សារជាមួយ Ford Ranger Raptor

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan កំពុងពិចារណាក្នុងការផលិតរថយន្តភីកអាប់ Nissan Navara Nismo ជំនាន់ថ្មី ដើម្បីប្រជែងទីផ្សារជាមួយ Ford Ranger Raptor ដោយរំពឹងនឹងបង្ហាញខ្លួននៅចន្លោះឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ។

Nissan Navara Nismo រំពឹងថានឹងផលិតឡើងនៅគ្រោងឆ្អឹង Ladder-frame architecture បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៥ លីត្រ V6 ជំនួយដោយ Twin-turbo អាចផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៦៩៩ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា នៅឯកម្មវិធី Japan Mobility Show ឆ្នាំ ២០២៣ លោក Espinosa ជាប្រធានក្រុមហ៊ុន Nissan បានបង្ហាញថា Nissan Navara Nismo នឹងអភិវឌ្ឍជាភីកអាប់ផ្តោតទៅលើការបើកបរ Off-Road ជាមួយរបៀបបើកបរដែលស្រដៀងគ្នាទៅនឹងប្រព័ន្ធបើកបរ Baja Mode របស់ក្រុមហ៊ុន Ford ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម