[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបញ្ចេញនៅរូបភាព Teaser នៃរថយន្តអគ្គិសនីរបស់ខ្លួនដែលគ្រោងនឹងបង្ហាញខ្លួននៅអឺរ៉ុបក្នុងពេលឆាប់ៗនេះ ហើយបាននិយាយថារថយន្តអគ្គិសនីនេះនឹងជំនួស Nissan March/Micra ដែលជាម៉ូដែលបច្ចុប្បន្ននេះ។
ចំពោះរថយន្តអគ្គិសនី Nissan នឹងត្រូវបានដាក់ជាម៉ូដែល entry-level ដំបូងនៅក្នុងទីផ្សារអ៊ឺរ៉ុបជំនួសឲ្យម៉ូដែលបច្ចុប្បន្ន March/Micra ដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង CMF B-EV platform ដែលបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Renault សម្រាប់រថយន្តអគ្គិសនី។ រថយន្តនេះនឹងត្រូវបានដំឡើងនៅរោងចក្រ Renault ElectriCity ក្នុងប្រទេសបារាំង ខណៈ Nissan នឹងទទួលខុសត្រូវលើការរចនារថយន្តអគ្គិសនីតូចនេះបើយោងតាមនាយកប្រតិបត្តិ Nissan លោក Ashwani Gupta។
បច្ចុប្បន្ន Nissan មិនបានបញ្ចេញព័ត៌មានលម្អិតស៊ីជម្រៅណាមួយអំពីរថយន្តអគ្គិសនីនេះទេ។ ប៉ុន្តែពីរូបភាព Teaser បង្ហាញពីការរចនាចង្កៀង LED រាងមូលដែលតុបតែងជាមួយឡូហ្គោ Nissan នៅចំកណ្តាលគម្របម៉ាស៊ីន។ ខណៈពេលដែលភ្លើងខាងក្រោយត្រូវបានរចនាឡើងឱ្យមានរាងមូលផងដែរ រួមជាមួយនឹងតួទ្វារ៥ ដែលស្រដៀងទៅនឹង Honda e នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ រថយន្តអគ្គិសនីនេះនឹងជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការលក់រថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣៥ គ្រឿងក្រោមក្រុមហ៊ុន Renault- Nissan – Mitsubishi Alliance នៅឆ្នាំ ២០៣០៕