Omoda E5 ឆ្នាំ២០២៥ សាកម្តងរត់បានខ្ទង់ ៤០០គ.ម ចេញលក់នៅថៃជាមួយតម្លៃ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Chery Omoda E5 ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៥​ ៤៤៥ដុល្លារ ដល់ ២៧ ១០០ ដុល្លារ។

Chery Omoda E5 មានប្រវែងតួខ្លួនសរុប ៤ ៤២៤ ម.ម ទទឺង ១ ៨៣០ ម.ម កម្ពស់ ១ ៥៨៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយគាំទ្រដោយឆ្នាំងសាកល្បឿនលឿន ៨០វ៉ាត់ អាចសាកឡើងពី ៣០-៨០% ប្រើរយៈពេល ២៨ នាទីប៉ុណ្ណោះ រត់ស្ទុះពី ០-១០០ គ.ម/ម៉ោង ចំណាយពេល ៧,២ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាបិតជិតជាស្តង់ដាររបស់រថយន្តអគ្គិសនី ក៏ដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី និងដៃទ្វារ Flush-door ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំលេងម៉ាក Sony ចំនួន ៦ ចំនុច កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ ដំបូលកញ្ចក់ Panoramic Sunroof និងអំពូលបំភ្លឺចំនួន ៦៤ពណ៌៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម