Pagani Huayra R បំពាក់ម៉ាស៊ីន V12 កម្លាំង ៨៣៨សេះ បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុនអ៊ីតាលី Pagani បានប្រកាសចេញរថយន្ត Huayra R របស់ខ្លួនជាផ្លូវការ បន្ទាប់ពីការសម្ញែងរបស់មួយរយៈកន្លងមក។

រថយន្ត Pagani Huayra R ថ្មីនេះគឺជាប្រភេទ Hypercar ដែលផ្តោតខ្លាំងលើដំណើរការ តាមរយៈការបំពាក់ម៉ាស៊ីន V12-R ថ្មី។ ផលិតឡើងថ្មីទាំងស្រុង ម៉ាស៊ីនចំណុះ ៦,០លីត្រ naturally aspirated នេះមានទម្ងន់ស្រាល និងខ្លាំង បើប្រៀបធៀបទៅនឹងម៉ាស៊ីន V12 ណាៗទាំងអស់។ អ្វីដែលពិសេសនោះគឺ វាអាចបង្កើតម្លាំងបានរហូតដល់ទៅ ៨៣៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនដែលត្រូវចំណាយពេលជាង ២ឆ្នាំដើម្បីឌីហ្សាញ និងផលិតឡើងនេះ អាចស្រែករោទិ៍ដល់ ៩ ០០០ rpm ឯណោះ ហើយមានទម្ងន់ត្រឹមតែ ១៩៨គីឡូក្រាមប៉ុណ្ណោះ។ ជាមួយគ្នានេះ វាដំណើរការដោយប្រអប់លេខ ៦វគ្គថ្មី ដែលមានទម្ងន់ត្រឹម ៨០គីឡូក្រាម អាចចូលលេខបានរហ័សបំផុត។

គួរឲ្យដឹងថារថយន្ត Pagani Huayra R នេះនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៣០គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៣,១លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម