Perodua ALZA ប្រើគ្រោងឆ្អឹងតែមួយដូចទៅនឹងរថយន្ត Toyota Veloz ចេញលក់នៅម៉ាឡេស៊ី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Perodua បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Perodua ALZA ប្រភេទ Mini MPV ៧កៅអី នៅក្នុងប្រទេសម៉ាឡេស៊ី បានផលិតឡើងនៅលើគ្រោងឆ្អឹងតែមួយដូចទៅនឹងរថយន្ត Toyota Veloz។

រថយន្ត Perodua ALZA Mini MPV ៧កៅអី មានប្រវែងតួខ្លួនសរុប ៤ ៤២៥ ម.ម ទទឹង ១ ៧៣០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម។ ផ្នែកខាងក្រៅមានការរចនារូបរាងបែបស្ព័រ ចង្កៀងមុខប្រភេទ softer LED, ចង្កៀងខាងក្រោយ LED ស្រដៀងនឹងរថយន្ត Veloz ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ស្រោបជាមួយសំបកកង់ 195/60R16 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅផ្នែកខាងក្នុងនៃរថយន្ត ស្រដៀងទៅនឹងរថយន្ត Toyota Veloz ថ្មីដែរ រំលេចជាមួយពណ៌ក្រហម តុបតែងផ្ទៃតាប្លូខាងមុខ បន្ទះទ្វារចំហៀង និងកៅអី។ ជាមួយគ្នានេះ ក៏បានបំពាក់ជាមួយដៃចង្កូតពហុមុខងារប្រភេទ 3-spoke, កុងទ័រព័ត៌មាន TFT ទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ឧបករណ៍បំពងសម្លេង ៦ ចំនុច កៅអីជួរទីពីរអាចបត់បាន 60/40 ប្រភេទ Touch & Slidable កៅអីជួរទី ៣ បត់បាន 50:50។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ​ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៦ សេះ  កម្លាំងរមួល ១៣៨​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ដោយមានរបៀបបើកបរចំនួន ៣ Normal Eco និង Power។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Perodua Smart Drive Assist រួមមាន៖ ប្រព័ន្ធកំណត់ល្បឿន (Adaptive Cruise Control), ប្រព័ន្ធជំនួយឲ្យរថយន្តមិនចាកគន្លងផ្លូវ ​(Lane Departure Warning System), ប្រព័ន្ធជំនួយពេលឡើងចំណោទ (Hill Start Assist), ប្រព័ន្ធហ្រ្វាំង ABS EBD និង BA , ពោងសុវត្ថភាពចំនួន ៦ ចំនុច និងមុខងារផ្សេងៗទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម