Peugeot ប្រកាសចេញរថយន្ត ប្រភេទភីកអាប់ សេរ៊ីថ្មី ឆ្នាំ២០២១ ស្អាតកប់!

ក្រុមហ៊ុនផលិតរថយន្តបារាំង Peugeot ធ្លាប់មានរថយន្តប្រភេទភីកអ៊ាប់តាំងពីឆ្នាំ ១៩៣៨មកម្លេះ ហើយថ្មីនេះក៏បានធ្វើការប្រកាសចេញនូវរថយន្តភីកអាប់ Landtrek សេរ៊ីថ្មី ឆ្នាំ២០២១ជាផ្លូវការ សម្រាប់ទីផ្សារអាមេរិចឡាទីន។

សម្រាប់រថយន្តភីកអាប់ Landtrek សេរ៊ីថ្មី ឆ្នាំ២០២១នេះ បានបំពាក់ជាមួយជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ បង្កើតកម្លាំងបាន ១៤៨សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ Turbocharged បង្កើតកម្លាំងបាន ២០៧សេះ និងកម្លាំងបង្វិល ៣២០ញ៉ូតុនម៉ែត្រ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ Landtrek សេរ៊ីថ្មី ប្រភេទធម្មតា នឹងប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ក្រោយ(RWD) រីឯប្រភេទខ្ពស់បំផុត និងប្រើប្រាស់ប្រព័ន្ធវិលកង់៤ (AWD) ជាមួយ 4H Mode និង 4L Mode និងបំពាក់ថ្មីជាមួយប្រអប់លេខអូតូ ៦វគ្គ។

យើងក៏អាចធ្វើការកុម្ម៉ង់ជម្រើសកៅអី ៦ លក្ខណៈ មុខ៣ ក្រោយ៣ (3+3) ហើយបន្ថែមពីនេះ Landtrek ក៏បានបំពាក់លក្ខណៈពិសេសដូចជា៖ ប្រព័ន្ធកំសាន្តទំហំធំរហូតដល់ ១០ អ៊ីញ ដែលអាចភ្ជាប់មុខងារ Bluetooth និង Smartphone integration, រន្ធ USB និងមុខងារជំនួយការបើកបរ Dual-zone climate control, Lane Departure Warning, Trailer Swing Control, Hill Descent Control និងកាំម៉េរ៉ា ៣៦០ដឺក្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម