Peugeot ការលក់រថយន្តជាសកលកើនទ្បើងបាន ៥% ក្នុងឆ្នាំ ២០២១

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនរថយន្ត Peugeot បានប្រកាសអំពីលទ្ធផលនៃការលក់រថយន្តជាសកលសរុប ដោយបានចំនួន ១ ២១៤ ៨៥១គ្រឿង ដោយបានកើនទ្បើងចំនួន ៥% ក្នុងឆ្នាំ ២០២១ លើសពីលទ្ធផលឆ្នាំមុនជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ។

យោងតាមលទ្ធផលទីផ្សារអឺរ៉ុបក្រុមហ៊ុននេះលក់បានសរុប ៩៤២ ៨០៥ គ្រឿងកើនឡើងបាន ៤%, អាមេរិកខាងត្បូងលក់បាន ៨៣ ៤២៩គ្រឿង កើនឡើង ៣២%, មជ្ឈិមបូព៌ា និងអាហ្រ្វិកលក់ចំនួនចំនួន ១០៩ ៨៧៦គ្រឿង កើនឡើង ២២,៧% ក្នុងឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះប្រទេសចិនបានងាកទៅរកការកើនឡើង ៤៧,៧% ដោយលក់បានចំនួនសរុប ៣៧ ៨១៥គ្រឿង, ប្រទេសឥណ្ឌា និងអាស៊ីប៉ាស៊ីហ្វិកក៏កំពុងងើបឡើងវិញដែរលក់បានសរុប ២៨ ៦៣៧ គ្រឿង កើនឡើងបាន ២០%។ ខណៈពេលដែលប្រទេសជប៉ុនលក់បានសរុប ១២ ០៧២គ្រឿង កើនទ្បើងបាន ១២,៣% ដោយរក្សាបាននូវតួលេខវិជ្ជមានសម្រាប់ឆ្នាំទី ៧ ជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ។

យ៉ាងណាមិញនៅក្នុងទីផ្សារអឺរ៉ុបការលក់រថយន្ត Peugeot 2008 កើនឡើងដល់ ១២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសនៅប្រទេសបារាំងរថយន្ត 208 បានក្លាយជាម៉ូឌែលពេញនិយមបំផុត។ ក្រៅពីនេះម៉ូឌែល 2008 បានកើនឡើង ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ ក្លាយជារថយន្តលក់ដាច់បំផុតនៃប្រភេទ SUV អឺរ៉ុប B-segment 3008 និង 5008 ក៏ខ្លាំងដែរកើនឡើង ៣% ពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម