រថយន្ត Peugeot 308 បានក្លាយជាអ្នកឈ្នះនៅឆ្នាំនេះសម្រាប់ពានរង្វាន់ “Women’s World Car of the Year 2022” ដែលត្រូវបានបោះឆ្នោតដោយអ្នកកាសែតស្ត្រីចំនួន ៥៦ នាក់មកពី ៤០ ប្រទេស នៅទូទាំងទ្វីបចំនួន ៥ ។
អ្នកឈ្នះនេះត្រូវបានប្រកាសនៅថ្ងៃទី ៨ ខែមីនា ស្របពេលជាមួយទិវានារីអន្តរជាតិ ផងដែរ។ រថយន្ត Peugeot 308 គឺជាអ្នកស្នងតំណែងពីជើងឯកកាលពីឆ្នាំមុន ដែលជារថយន្ត Land Rover Defender ។
គណៈកម្មាធិការអ្នកសារព័ត៌មានបានបើកបរសាកល្បងលើរថយន្តសរុបចំនួន ៦៥ ម៉ូដែល ក្នុងដំណើរការវាយតម្លៃ។ ការបោះឆ្នោតជុំទី ១ ទទួលបានលទ្ធផលរថយន្តល្អបំផុតពីប្រភេទនីមួយៗ ដោយមានការជ្រើសរើសដូចខាងក្រោម៖
- Peugeot 308 (រថយន្តទីក្រុងល្អបំផុត)
- Kia Sportage (រថយន្តប្រភេទ SUV លក្ខណៈគ្រួសារល្អបំផុត)
- BMW iX (រថយន្តប្រភេទ SUV ខ្នាតធំល្អបំផុត)
- Ford Mustang Mach-E (រថយន្តគ្រួសារល្អបំផុត)
- Audi e-Tron GT (រថយន្ត Performance ល្អបំផុត)
- Jeep Wrangler 4xe (រថយន្ត 4×4 ល្អបំផុត)
ដោយឡែក ការបោះឆ្នោតជុំទី២ បានធ្វើឲ្យរថយន្តមានតួខ្លួនប្រភេទ Hatchback របស់បារាំង គឺ Peugeot 308 គ្រងដំណែង Women’s World Car of the Year 2022 តែម្តង។ អ្នកបោះឆ្នោតបានសរសើរពីសក្ដានុពលនៃការបើកបរ (driving dynamics), performance , កម្រិត comfort និង ការឌីហ្សាញរបស់វា៕