Peugeot 308 ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ បំពាក់កុងទ័រឌីជីថលថ្មី កាន់តែទំនើប

ក្រុមហ៊ុនរថយន្តបារាំង Peugeot បានប្រកាសចេញរថយន្តខ្នាតតូចម៉ូដែល 308 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដើម្បីប្រជែងនឹងរថយន្ត VW Golf, Ford Focus និងរថយន្តខ្នាតតូចផ្សេងទៀត។

អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតលើរថយន្ត Peugeot 308 ឆ្នាំ២០២១ នេះ គឺការបំពាក់កុងទ័រឌីជីថលថ្មី ហៅថា i-Cockpit ទំហំ ១០អ៊ីញ ប្រភេទ HD ដែលទទួលបានការឌីហ្សាញពីម៉ូដែល 208 និង 2008។ ជាមួយគ្នានេះដែរ ប្រព័ន្ធ Infotainment System របស់វាអាចភ្ជាប់ជាមួយនឹងស្មាតហ្វូន ព្រមទាំងមានមុខងារផែនទី 3D និងអាចបញ្ជាដោយសំឡេងបានទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាក៏មានបំពាក់មុខងារ Adaptive Cruise Control ជាមួយមុខងារ Stop & Go, កាមេរ៉ាមើលក្រោយ ១៨០ដឺក្រេ, ប្រព័ន្ធហ្វ្រាំងអូតូ, មុខងារ Active Lane Departure Warning, Driver Attention Alert, Speed Sign Recognition, Active Blind Spot Monitoring និង ចង្កៀងមុខអូតូ។

រថយន្ត Peugeot 308 ថ្មីបំពាក់ម៉ាស៊ីនចំនួន ៤ ជម្រើស ដោយក្នុងនោះមានម៉ាស៊ីនសាំងចំណុះ ១,២លីត្រ PureTech មានកម្លាំង ១០៨សេះ និង ១២៨សេះ និងម៉ាស៊ីនម៉ាស៊ូត ចំណុះ ១,៥លីត្រ BlueHDi មានកម្លាំង ៩៩សេះ និង ១២៨សេះ។ វាមានជម្រើសប្រអប់លេខដៃ ៦វគ្គ និង ៨វគ្គអូតូ។ បន្ថែមពីនេះ ម៉ូដែល 308 GTi បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ២៥៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម