[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Peugeot E-5008 ប្រភេទ SUV ៧កៅអី ផ្តល់ជូនទាំងជម្រើសប្រភេទកូនកាត់ Hybrid និងប្រភេទអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥១ ០០០ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប ។
Peugeot E-5008 ផលិតឡើងនៅលើគ្រោងឆ្អឹង STLA Medium platform ដំណើរការដោយ
- សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៦ សេះ ផ្គួបជាមួយអាគុយទំហំ ៩៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ។
- សម្រាប់ម៉ូដែលម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៣៤ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៧៩ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៦វគ្គ ។
រថយន្តនេះ ត្រូវបានឌីស្សាញមានរូបរាងលក្ខណៈបែបប្រអប់ជ្រុងជាមួយប្រវែងតួខ្លួនសរុប ៤៧៨៧ មម ដោយបានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាក្រញ៉ាំខ្លា ក៏ដូចជាថាសកង់ស្ព័រជាដើម ។ ខណៈនៅផ្នែកខាងក្នុងវិញ មានទំហំធំទូលាយ និងបត់កៅអីជួរទី ២ ចុះក្រោម ១៨១២ លីត្រ និងទទួលបាននៅអេក្រង់កំសាន្ត touchscreen ទំហំដល់ទៅ ២១អ៉ីញ៕