ក្រុមហ៊ុនផលិតរថយន្តបារាំង Peugeot បានសហការណ៍ជាមួយក្រុមហ៊ុនចិន Changan ដើម្បីផលិតរថយន្តភីកអាប់ថ្មី ម៉ូដែល Landtrek ដើម្បីប្រជែងនឹង Toyota និង Ford។
រថយន្តភីកអាប់ Peugeot Landtrek មានប្រវែង ៥,៣៣ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣,១៨ម៉ែត្រ។ ផ្នែកខាងក្នុងកាប៊ីនរបស់វា បានបំពាក់អេក្រង់ Touchscreen ទំហំ ១០អ៊ីង។
Landtrek មានបំពាក់ម៉ាស៊ីនចំណុះ ១,៩លីត្រ diesel-turbo មានកម្លាំង ១៥០សេះ ជាម៉ាស៊ីនរបស់ក្រុមហ៊ុន Isuzu ហើយប្រើប្រអប់លេខដៃ ៦វគ្គ និងមាន Option ជម្រើសប៉ុងពីរ 4WD ផងដែរ។
Peugeot អះអាងឲ្យដឹងថា Landtrek នឹងមានលក់នៅលើទីផ្សារអឺរ៉ុប ព្រមទាំងអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ៕