[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Polestar បានធ្វើការចាប់ផ្ដើមដាក់បញ្ចេញរថយន្តអគ្គិសនីសុទ្ធ Polestar 2 នៅក្នុងប្រទេសអូស្ត្រាលីជាផ្លូវការ មុនពេលការចែកចាយចាប់ផ្ដើមក្នុងខែមីនា។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តបានរៀបចំកម្មវិធី “test-drive roadshow” នៅ Melbourne, Sydney, the Gold Coast និង Brisbane ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្តល់ឲ្យអតិថិជនជាង ១,៦០០ នាក់នៅឪកាសទទួលបានបទពិសោធន៍ពីរថយន្តអគ្គិសនីខ្លួនដោយផ្ទាល់។
ទន្ទឹមនឹងនេះ ការបញ្ជាទិញជិត ៣០០ គ្រឿង សម្រាប់ Polestar 2 ត្រឹមក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការបញ្ចប់នៃការបង្ហាញផ្លូវសាកល្បង។ ជាមួយគ្នានេះ ក្រុមហ៊ុន Polestar Australia នឹងលក់រថយន្ត ២ ក្នុងចំណោម ៣ គ្រឿងផ្សេងគ្នា ដោយវាប្រជែងនឹងរថយន្ត Tesla Model 3 និង Hyundai Ioniq 5។
ចាប់ផ្តើមពីប្រភេទ Standard rang ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ហើយមានតម្លៃចាប់ពី ៤៣ ១០៩ ដុល្លារ ។ សម្រាប់អ្នកដែលចង់បានការបើកបរផ្លូវឆ្ងាយអាចជ្រើសរើសជម្រើសប្រភេទ Long rang single motor ដែលមានតម្លៃចាប់ពី ៤៦ ៧០៧ ដុល្លារ។ ចំណែកប្រភេទ long rang dual motor ដែលមានតម្លៃចាប់ពី ៥០ ៣០៥ ដុល្លារ ។
ក្នុងនោះក្រុមហ៊ុន Polestar បានទទួលយកការលក់ (direct-to-customer) នៅក្នុងប្រទេសអូស្ត្រាលី ដែលរួមបញ្ចូលការធានាការពេញចិត្តរបស់អតិថិជន ដែលអតិថិជនអាចប្រគល់រថយន្តរបស់ពួកគេមកវិញជាមួយការសងប្រាក់វិញក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចែកចាយ ហើយរថយន្តមិនត្រូវបានបើកបរលើសពី ៥០០ គីឡូម៉ែត្រ។ ម៉ូឌែល Polestar ទាំងអស់ដែលលក់ក្នុងប្រទេសអូស្ត្រាលីក៏មានស្តង់ដារជាមួយនឹងការធានារយៈពេល ៥ ឆ្នាំផងដែរ។
នាយកគ្រប់គ្រង Polestar Australia លោក Samantha Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានការចាប់អារម្មណ៍មិនគួរឲ្យជឿចំពោះរថយន្តអគ្គិសនីនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងការលក់កើនឡើងជាង ១៩០% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ ២០២១” ។ “យើងពិតជារំភើបដែល Polestar 2 ឥឡូវនេះនៅទីនេះដើម្បីជួយបំពេញតម្រូវការនោះ។ ជាមួយនឹងរថយន្តចំនួន ១៨០ គ្រឿងក្នុងប្រទេសអូស្ត្រាលី និងត្រៀមខ្លួនជាស្រេចសម្រាប់ការចែកចាយនៅក្នុងខែមីនា៕