[ទីផ្សារបរទេស] Landjet ដែលជាគម្រោងអភិវឌ្ឍន៍រថយន្តអគ្គិសនីមួយស្ថិតនៅក្រោមក្រុមហ៊ុន Volkswagen Group ដែលនឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Audi, Bentley និង Porsche។
សម្រាប់រថយន្តអគ្គិសនី Porches Landjet ទទួលបានការឌីហ្សាញបែបស្ព័រជាមួយទ្វាចំនួន៤ ដែលមានដំបូលទាប។ ហើយរថយន្តអគ្គិសនីនេះត្រូវបានគេរំពឹងថានឹងបំពាក់នូវអាគុយមានសមត្ថភាពខ្ពស់, បច្ចេកវិទ្យាបើកបរដ៏ទំនើប និងជាមួយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៦៥០ គីទ្បូម៉ែត្រ។
លោក Marc Lichte ប្រធានផ្នែករចនានៅក្រុមហ៊ុន Audi បាននិយាយថា រថយន្តអគ្គិសនីនេះ អាចធ្វើឱ្យមានភាពខុសគ្នាទាំងស្រុង ហើយវានឹងធ្វើឱ្យតផ្នែករថយន្តអគ្គិសនីក្រោមក្រុមហ៊ុន Volkswagen Group ។
Landjet គឺជារថយន្តអគ្គិសនីដែលមានកៅអីបីជួរ ដែលអាចផ្ទុកអ្នកដំណើរបានប្រាំពីរនាក់ ហើយការផលិតសម្រាប់រថយន្ត Porsche មិនច្បាស់លាស់នៅទ្បើយទេ។ ប៉ុន្តែក្រុមហ៊ុន Audi និង Bentley នឹងផលិតរថយន្តអគ្គិសនីនេះនៅឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦ ខាងមុខនេះ។ សូមបញ្ជាក់ថា Landjet នឹងចូលផលិតនៅរោងចក្ររបស់ Volkswagen Group ក្នុងទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ ៕