Porsche ក្លាយជាក្រុមហ៊ុនឡានមានតម្លៃខ្ពស់ដាច់គេនៅអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche ពេលនេះបានក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃខ្ពស់ជាងគេនៅអឺរ៉ុប ក្រោយ​ពី​តម្លៃ​ភាគ​ហ៊ុន​បន្តឡើងថ្លៃបន្ទាប់ពី​ក្រុមហ៊ុនបានសម្រេចការដាក់លក់ភាគហ៊ុនជាផ្លូវការ។

គិតត្រឹមថ្ងៃព្រហស្បត្តិ៍កន្លងទៅ តម្លៃភាគហ៊ុនរបស់ Porsche បានកើនឡើងដល់ ៩១,៩៥ដុល្លារ ក្នុង​មួយ​ហ៊ុន ដែល​ធ្វើ​ឲ្យតម្លៃ​របស់​ក្រុមហ៊ុន​សរុបកើនដល់ ៨៤លានដុល្លារ អាចនាំមុខក្រុមហ៊ុន Volkswagen ដែល​មាន​តម្លៃ ៧៦,៦​លាន​ដុល្លារ ហើយ​ថែម​ទាំង​វ៉ា​ដាច់ Mercedes-Benz, BMW និង Stellantis ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃហ៊ុនរបស់ Porsche បានថយចុះ​ក្រោមតម្លៃលក់ដំបូងមកនៅត្រឹម ៧៩,៤២ដុល្លារ កាលពីដើម​សប្ដាហ៍ ប៉ុន្តែ​បាន​កើនឡើង​វិញ​នៅ​ពេលដែល​ធនាគារវិនិយោគ​បាន​ជាប់ពាក់ព័ន្ធនឹងការទិញយកភាគហ៊ុនចំនួន ៣,៨លាន​ហ៊ុន ដែល​ស្មើ​ប្រមាណ ៣០៨​លាន​ដុល្លារ។

រំលឹកថា Porsche បានដាក់លក់ភាគហ៊ុនជាសាធារណៈ​កាល​ពី​ចុងខែកញ្ញា ក្នុងតម្លៃ​ប្រមាណ ៨០​ដុល្លារ ដោយក្នុង​នោះ Volkswagen Group សម្រេចថាលក់ភាគហ៊ុនដែល​គ្មាន​សិទ្ធបោះឆ្នោតចំនួន ១២,៥% ដែល​ស្មើ​នឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៩,១​ពាន់​លាន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម