Porsche ទំនងជាសាងសងរោងចក្រផលិតរថយន្តនៅប្រទេសអាស៊ីមួយនេះ

យោងតាមគេហទំព័រ The Edge ក្រុមហ៊ុន Porsche គ្រោងនឹងសាងសងរោងចក្រផលិតរថយន្តនៅប្រទេសម៉ាឡេស៊ី។ ដែលវានឹងក្លាយជារោងចក្រ Porsche ដំបូងបង្អស់នៅខាងក្រៅប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្ននេះរោងចក្រធំរបស់ក្រុមហ៊ុន Porsche មានទីតាំងនៅ Leipzig ប្រទេសអាល្លឺម៉ង់។

ខេត្ត Kedah នៅភាគខាងជើងប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថាជាកន្លែងដែលក្រុមហ៊ុន Porsche ជ្រើសរើសជាទីតាំងរោងចក្រថ្មីរបស់ខ្លួន។ យោងតាមគេហទំព័រ The Edge ដៃគូរបស់ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នៅក្នុងផែនការសាងសងរោងចក្រនេះគឺ Inikom ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sime Darby ។ Sime Darby ក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Porsche នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ ២០១០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ តាមរយ:ប្រភពបានបញ្ជាក់ប្រាប់ទស្សនាវដ្តីហិរញ្ញវត្ថុម៉ាឡេស៊ីថា ផែនការវិនិយោគត្រូវបានយល់ព្រមដោយរដ្ឋាភិបាលម៉ាឡេស៊ី ប៉ុន្តែព័ត៌មាននេះមិនទាន់ប្រកាសជាផ្លូវការទេ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ។ បន្ថែមលើផែនការផលិតកម្មសម្រាប់រថយន្ត Porsche ផែនការរបស់ Inikom ក៏រួមបញ្ចូលទាំងការដំឡើងរថយន្ត BMW និង Hyundai សម្រាប់ទីផ្សារក្នុងស្រុកផងដែរ ដោយកាលបរិច្ឆេទចាប់ផ្តើមនៃផែនការនេះមិនត្រូវបានបញ្ជាក់ទេ។

ជាក់ស្តែង ការសាងសងរោងចក្រផលិតរថយន្ត Porsche នៅប្រទេសម៉ាឡេស៊ី ត្រូវបានគេមើលឃើញថាជាដំណោះស្រាយមួយដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារអាស៊ីប៉ាស៊ីហ្វិកនាពេលខាងមុខ ហើយនឹងមានតម្លៃថោកជាងមុនផងដែរ។ ព្រោះឧទាហរណ៍ដូចនៅប្រទេសវៀតណាម ការបញ្ជាទិញរថយន្ត Porsche គឺត្រូវការពេលរង់ចាំប្រហែល ៦ខែ ឬលើសពីនេះ ដែលជាលទ្ធផលនាំអោយមានការរង់ចាំយូរសម្រាប់ទទួលបានរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម