Porsche ផ្អាកផលិតឡាន Macan និង Panamera

[ទីផ្សារបរទេស] ស្របពេលដែលពិភពលោកបន្តឃ្លាំមើលដោយភាពភ័យរន្ធត់ ចំពោះព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលកងកម្លាំងយោធារុស្ស៊ីបន្តការលុកលុយដ៏ឃោរឃៅរបស់ពួកគេនោះ សាជីវកម្មពិភពលោក រួមទាំងក្រុមហ៊ុនផលិតរថយន្តកំពុងប្រកាន់ជំហររឹងមាំប្រឆាំងនឹងសង្រ្គាម។

ក្រុមហ៊ុនផលិតរថយន្តជាច្រើនរួមទាំង Ford, GM, Jaguar Land Rover និង Aston Martin បានផ្អាកអាជីវកម្មជាមួយរុស្ស៊ីរួចហើយ។ ក្នុងនោះ ក្រុមហ៊ុន Ford បានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីទាំងស្រុងតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ក្រុមហ៊ុន​លោក​ខាង​លិច​មិន​អាច​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ ដោយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ប្រយុទ្ធ​គ្នា​នោះ​ទេ។ ជាអកុសល សង្រ្គាមនៅអ៊ុយក្រែនក៏កំពុងបង្កបញ្ហាដល់អ្នកផ្គត់ផ្គង់មួយចំនួនផងដែរ ជាពិសេសសម្រាប់ម៉ាក Porsche។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Porsche ថា ពួកគេបានបញ្ឈប់ការផលិតនៅរោងចក្រ Leipzig របស់ខ្លួន ចាប់ពីថ្ងៃនេះ យ៉ាងហោចណាស់រហូតដល់ចុងសប្តាហ៍។

គួរឲ្យដឹងថា រោងចក្រ Leipzig របស់ Porsche ដែលមានទីតាំងនៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ មានផលិតរថយន្តលក់ដាច់បំផុតចំនួន ២ ម៉ូដែល គឺ Macan និង Panamera។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ូដែល Taycan និង 911 ត្រូវបានផលិតនៅរោងចក្រ Stuttgart-Zuffenhausen របស់ក្រុមហ៊ុន Porsche ប៉ុន្តែមិនមានផលប៉ះពាល់ឡើយសម្រាប់ពេលនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម