Porsche បានអបអរសាទរការគម្រប់ខួប ២៥ឆ្នាំនៃរថយន្តត្រកូល Boxster របស់ខ្លួនដោយបានបញ្ចេញរថយន្តពិសេសមានឈ្មោះថា Boxster 25 ដែលមានផលិតមានចំនួនកំណត់ត្រឹម ១ ២៥០គ្រឿងប៉ុណ្ណោះលើពិភពលោក។
រថយន្ត Boxster 25 មានលក់ផ្ដាច់មុខតែនៅលើទីផ្សារអាមេរិកខាងជើង ដែលវាមានប្រើប្រាស់ធាតុផ្សំខ្លះៗនៃការឌីហ្សាញដែលធ្លាប់បានប្រើលើ Concept នៃរថយន្ត Boxster ដែលបានបង្ហាញវត្តមានក្នុងកម្មវិធី Detroit Auto Show កាលពីឆ្នាំ ១៩៩៣។
រថយន្តនេះមានបំពាក់នូវម៉ាស៊ីនដែលដូចម៉ាស៊ីនបានបំពាក់លើរថយន្ត 718 Boxster GTS 4.0 ពោលគឺជាម៉ាស៊ីនចំណុះ ៤,០លីត្រ ៦ស៊ីឡាំងដែលអាចផលិតកម្លាំងបាន ៣៩៤សេះ។ ម៉ាស៊ីននេះអាចប្រើជាមួយប្រអប់លេខដៃ៦វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។ បន្ថែមពីនេះដែរវាមានល្បឿនអតិបរមា ២៩៣គ.ម/ម៉ និងអាចស្ទុះពី ០ – ៩៦គ.ម/ម៉ ដោយប្រើពេលតែ ៣,៨វិនាទី។
តម្លៃរបស់រថយន្ត Boxster 25 លើទីផ្សារសហរដ្ឋអាមេរិកគឺមានតម្លៃចាប់ពី ៩៨ ៦០០ដុល្លារ ដែលមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ហើយរថយន្តដំបូងរំពឹងថានឹងបង្ហាញវត្តមានចាប់ពីដើមឆ្នាំ ២០២១ នេះ៕