[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche ពេលនេះបានក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃខ្ពស់ជាងគេនៅអឺរ៉ុប ក្រោយពីតម្លៃភាគហ៊ុនបន្តឡើងថ្លៃបន្ទាប់ពីក្រុមហ៊ុនបានសម្រេចការដាក់លក់ភាគហ៊ុនជាផ្លូវការ។
គិតត្រឹមថ្ងៃព្រហស្បត្តិ៍កន្លងទៅ តម្លៃភាគហ៊ុនរបស់ Porsche បានកើនឡើងដល់ ៩១,៩៥ដុល្លារ ក្នុងមួយហ៊ុន ដែលធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនសរុបកើនដល់ ៨៤លានដុល្លារ អាចនាំមុខក្រុមហ៊ុន Volkswagen ដែលមានតម្លៃ ៧៦,៦លានដុល្លារ ហើយថែមទាំងវ៉ាដាច់ Mercedes-Benz, BMW និង Stellantis ផងដែរ។
តម្លៃហ៊ុនរបស់ Porsche បានថយចុះក្រោមតម្លៃលក់ដំបូងមកនៅត្រឹម ៧៩,៤២ដុល្លារ កាលពីដើមសប្ដាហ៍ ប៉ុន្តែបានកើនឡើងវិញនៅពេលដែលធនាគារវិនិយោគបានជាប់ពាក់ព័ន្ធនឹងការទិញយកភាគហ៊ុនចំនួន ៣,៨លានហ៊ុន ដែលស្មើប្រមាណ ៣០៨លានដុល្លារ។
រំលឹកថា Porsche បានដាក់លក់ភាគហ៊ុនជាសាធារណៈកាលពីចុងខែកញ្ញា ក្នុងតម្លៃប្រមាណ ៨០ដុល្លារ ដោយក្នុងនោះ Volkswagen Group សម្រេចថាលក់ភាគហ៊ុនដែលគ្មានសិទ្ធបោះឆ្នោតចំនួន ១២,៥% ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៩,១ពាន់លានដុល្លារ៕