ក្រុមហ៊ុនរថយន្ត Porsche បានចាប់ផ្ដើមប្រតិបត្តិការលក់តាមអនឡាញនៅក្នុងតំបន់អឺរ៉ុប ដែលអនុញ្ញាតឲ្យអតិថិជនជ្រើសរើស កុម្ម៉ង់ និងកក់លុយលើរថយន្តដែលខ្លួនពេញចិត្ត ពីចម្ងាយតែម្ដង។
ដំណាក់កាលចុងក្រោយបំផុតនៃការទិញរថយន្ត គឺការចុះកុងត្រាសម្រេច នឹងត្រូវធ្វើឡើងនៅហាងលក់រថយន្តផ្ទាល់។ ការលក់រថយន្តអនឡាញនេះនឹងចាប់ផ្ដើមនៅប្រទេសអាល្លឺម៉ង់មុនគេ មុននឹងពង្រីកពាសពេញអឺរ៉ុបនៅឆ្នាំ ២០២០។
ក្រុមហ៊ុនក៏នឹងមានការលក់រថយន្តតាមអនឡាញនៅសហរដ្ឋអាមេរិកផងដែរ ដែលមានហាងលក់រថយន្តចំនួន ២៥ ចូលរួមជាផ្នែកក្នុងគម្រោងការនេះ៕